ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“រោងចក្រឆ្លាតវៃ” ផលិតបរិក្ខារប្រេងនិងឧស្ម័ននៃដែនសមុទ្រទី១មួយរបស់ប្រទេសចិនបានដាក់ឱ្យដំណើរការ
2022-06-27 16:13:22cri
Share with:

តាមការផ្សាយដំណឹងរបស់ក្រុមហ៊ុនប្រេងកាតដែនសមុទ្រចិនកាលពីថ្ងៃទី២៦ខែមិថុនាបានឱ្យដឹងថា មូលដ្ឋានផលិតកម្មឆ្លាតវៃក្រុងTianjinនៃគម្រោងប្រេងកាតនៃដែនសមុទ្រដែលជា“រោងចក្រឆ្លាតវៃ” ផលិតបរិក្ខារប្រេងនិងឧស្ម័ននៃដែនសមុទ្រទីមួយរបស់ប្រទេសចិនបានដាក់ឱ្យដំណើរការជាផ្លូវការ ជាសញ្ញាបញ្ជាក់ថាការផ្លាស់ប្តូរទៅជាឧស្សាហកម្មវៃឆ្លាតខាងការផលិតបរិក្ខារប្រេង និងឧស្ម័ននៃដែនសមុទ្ររបស់ប្រទេសចិនទទួលបានសមិទ្ធិផលថ្មី។

“រោងចក្រឆ្លាតវៃ” មានផ្ទៃដីប្រហែល៥សែន៧ម៉ឺន៥ពាន់ម៉ែត្រក្រឡា បរិក្ខារស្នូលរួមមានទាំងមជ្ឈមណ្ឌលផលិតកម្មឆ្លាតវៃធំទាំង៣ រោងជាងជំនួយការធំទាំង៧និងរោងដំឡើងបរិក្ខារធំទាំង៨ សមត្ថភាពផលិតកម្មប្រចាំឆ្នាំប្រហែល៨ម៉ឺន៤ពាន់តោន មានកំពង់ផែដែលមានប្រវែង១៦៣១ម៉ែត្រ ដែលអាចផ្តល់កន្លែងចតកប៉ាល់វិស្វកម្មសមុទ្រធុនធំជាដើម៕

អ្នកបកប្រែ:李展精
ប្លុកពិសេស