គេហទំព័រ Independent Online នៃអាហ្រ្វិកខាងត្បូងបានចេញផ្សាយអត្ថបទកាលពីថ្ងៃទី ២៤ ខែមិថុនា ដោយកោតសរសើរចំពោះប្រទេស BRICS ដែលបានរួមចំណែកដល់ការជំរុញយុត្តិធម៌និងការអភិវឌ្ឍ ដោយដាក់ងារថា "សម្ព័ន្ធមិត្តបង្កើតយុគសម័យថ្មីដែលយល់ដឹងពីអតីតកាលនិងអនាគតកាលរួម" ។
អត្ថបទនេះបានបញ្ជាក់ថា បណ្តាប្រទេស BRICS នឹងកំណត់របៀបរៀបរយថ្មីដែលនឹងកាន់តែមានភាពយុត្តិធម៌និងសមហេតុផល គ្មានអនុត្តរភាពនិយម និងធ្វើរបៀបវារៈប្រសើរឡើងថែមទៀត។ បណ្តាប្រទេស BRICS នឹងធ្វើការងារត្រៀមយ៉ាងសកម្មដើម្បីធ្វើការងារសម្រាប់លុបបំបាត់គម្លាតពាណិជ្ជកម្មផ្សេងៗ បង្កើតការយោគយល់គ្នា ព្រមនិងធានាឱ្យមានបរិយាកាសពាណិជ្ជកម្មល្អប្រសើរសម្រាប់ដៃគូរបស់ប្រទេស BRICS ទាំងអស់៕