ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសចិននៅអាហ្វហ្កានីស្ថានបរិច្ចាគសម្ភារៈចំពោះតំបន់រងគ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថាន
2022-06-27 11:00:25cri
Share with:

   នៅថ្ងៃទី ២៦ ខែមិថុនា សហគ្រាសចិននៅអាហ្វហ្កានីស្ថានបានប្រារព្ធពិធីបរិច្ចាគសម្ភារៈនៅទីក្រុង Khost ទីរួមខេត្ត Khost ភាគខាងកើតប្រទេសអាហ្វហ្កានីស្ថានដោយក្រុមហ៊ុនChina Metallurgical Group បានបរិច្ចាគសម្ភារៈជួយសង្គ្រោះដល់តំបន់រងគ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថាន។

     សូមបញ្ជាក់ថា សម្ភារៈជើងទី ១ ដែលត្រូវប្រគល់ជូនរដ្ឋាភិបាលអាហ្វហ្កានីស្ថានរួមមានអង្ករ ម្សៅមី ប្រេងឆានិងតែជាដើម។ ថ្លែងក្នុងសុន្ទរកថា លោកFazil Mohammed អ្នកទទួលខុសត្រូវផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនិងកិច្ចការមនុស្សធម៌នៃខេត្ត Khost អាហ្វហ្កានីស្ថានបានថ្លែងអំណរគុណចំពោះសហគ្រាសចិនដែលបានផ្តល់ជំនួយឧបត្ថម្ភ។ លោកបានលើកឡើងថា ប្រជាជនចិនបានផ្តល់សម្ភារៈជំនួយដែលជនរងគ្រោះត្រូវការជាបន្ទាន់ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស