ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំថ្នាក់ដឹកនាំប្រទេស BRICS លើកទី១៤ ទទួលបាននូវសមិទ្ធផលសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាច្រើន
2022-06-27 16:37:06cri
Share with:


ថ្មីៗនេះ កិច្ចប្រជុំថ្នាក់ដឹកនាំប្រទេស BRICS លើកទី១៤ បានបើកធ្វើដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងច្រើន។ លោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងជាតំណាងរងនៃកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិរបស់ចិនបានថ្លែងពេលផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី ២៤ខែមិថុនាថា កិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសBRICS លើកទី ១៤ បានអនុម័តលើសមិទ្ធផលសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាច្រើនដូចជា សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតងនិងជានិរន្តរភាព កិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រកំណែទម្រង់នៃអង្គការ WTO ជាដើម

ដោយឡែក លោក Wang Shouwen បានឱ្យដឹងទៀតថា នៅឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិននិងបណ្តាប្រទេស BRICS បានកើនឡើងដោយផ្ទុយនឹងសភាពការណ៍ទូទៅដែលមានទំហំសរុបជាង ៤៩០ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ និងត្រូវជាទ្វេដងបើធៀបនឹងរយៈពេលប្រាំឆ្នាំមុនដែលបានបង្ហាញនូវភាពធន់យ៉ាងខ្លាំង។ ចាប់ពីខែមករាដល់ខែឧសភាឆ្នាំនេះ តួលេខនេះមានទំហំ ២០៥១ ម៉ឺនលានដុល្លារអាមេរិក ដែលបានកើនឡើងប្រហែល ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ បានបន្តរក្សាបាននូវកំណើនដោយកម្រិតខ្ពស់។ លោកបន្តថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសBRICS មានសក្តានុពលដ៏ធំធេងនាពេលអនាគត។

អ្នកបកប្រែ:马小青
ប្លុកពិសេស