ស្ថានីយអវកាសចិន៖ បរិស្ថានស្នាក់នៅត្រូវបានបង្កើតឡើង អវកាសយានិកនៃយានអវកាសShenzhou -១៤មានស្ថានភាពល្អប្រសើរ
2022-06-27 16:38:45cri
Share with:
ចាប់តាំងពីអវកាសយានិកនៃយានអវកាសShenzhou-១៤ បានចូលទៅក្នុងបន្ទប់ស្នូល Tianhe កាលពីថ្ងៃទី ៥ ខែមិថុនាមក ពួកគេបានធ្វើការនិងរស់នៅក្នុងគន្លងតារាវិថីអស់រយៈពេលជាង២០ ថ្ងៃមកហើយ ដោយបានធ្វើជាបន្តបន្ទាប់នូវការផ្ទេរនិងការរៀបចំសម្ភារៈ ការបង្កើតបរិស្ថានសម្រាប់ស្នាក់នៅ និងការដំឡើងនិងការដាក់ឱ្យដំណើរការនូវឧបករណ៍នៅក្នុងបន្ទប់ស្នូលជាដើម។ បច្ចុប្បន្ន អវកាសយានិកទាំងបីរូបស្ថិតក្នុងស្ថានភាពល្អប្រសើរ។
បន្ទាប់ពីអវកាសយានិកនៃយានអវកាសShenzhou-១៤ បានចូលទៅក្នុងបន្ទប់ស្នូល ពួកគេបានសម្របខ្លួនយ៉ាងលឿនទៅនឹងផ្ទះអវកាសនៅក្នុងបរិយាកាសមីក្រូទំនាញ។