ការលើកដាក់កុងតឺន័រគិតជាមធ្យមប្រចាំថ្ងៃនៅកំពង់ផែសៀងហៃបានស្តារឡើងវិញដល់ ៩៥.៥%នៃរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១
2022-06-27 15:46:30cri
Share with:
ស្របនឹងពេលដែលទីក្រុងសៀងហៃបានឈានចូលដំណាក់កាលនៃការស្តារផលិតកម្មនិងជីវភាពរស់នៅធម្មតាឡើងវិញទាំងស្រុង មុខងារស្នូលដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិត្រូវបានពន្លឿនការស្តារឡើងវិញ។ ចាប់តាំងពីខែមិថុនាមក ការលើកដាក់កុងតឺន័រគិតជាមធ្យមប្រចាំថ្ងៃរបស់កំពង់ផែសៀងហៃគឺត្រូវជា ១២,៥ម៉ឺនTEUs ដែលបានស្តារឡើងវិញដល់ ៩៥.៥% នៃរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ចំណែកអាកាសយានដ្ឋាន Pudong និងអាកាសយានដ្ឋាន Baiyun បានវិលទៅរកការដំណើរធម្មតាវិញទាំងស្រុង៕