ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសមីយ៉ាន់ម៉ាដុតកម្ទេចចោលគ្រឿងញៀននិងសារធាតុគីមីដែលងាយផលិតជាគ្រឿងញៀនក្នុងបរិមាណយ៉ាងច្រើនសន្ធឹក
2022-06-27 16:37:49cri
Share with:


 

ថ្ងៃទី ២៦ ខែមិថុនា ជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ គណៈកម្មាធិការមជ្ឈិមប្រយុទ្ធប្រឆាំងគ្រឿងញៀននៃប្រទេសមីយ៉ាន់ម៉ាបានធ្វើសកម្មភាពដុតកម្ទេចគ្រឿងញៀននៅទីក្រុង Yangon  ក្រុងMandalay និងកន្លែងផ្សេងទៀត ។

យោងតាមទីភ្នាក់ងារសារព័ត៌មានមីយ៉ាន់ម៉ាបានផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃដដែល រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដុតកម្ទេចគ្រឿងញៀននិងសារធាតុគីមីដែលងាយផលិតជាគ្រឿងញៀនចំនួន ៧៩ ប្រភេទក្នុងនោះ រួមមានទាំងអាភៀនជាង ២៦៥០ គីឡូក្រាម ហេរ៉ូអ៊ីនជាង ១៩៤០ គីឡូក្រាម និងមេតំហ្វេតាមីនជាង ២៣៦០០ គីឡូក្រាម។ .

អ្នកបកប្រែ:马小青
ប្លុកពិសេស