ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “ឆ្នាំចិន”របស់ប្រទេស BRICS បំពេញបន្ថែមនូវ “កម្លាំង BRICS ”កាន់តែច្រើនឡើងៗដល់អភិបាលកិច្ចសកល
2022-06-27 12:58:17cri
Share with:

 

យើងធ្វើជម្រើសដ៏ត្រឹមត្រូវក្នុងគ្រាគន្លឹះនៃការអភិវឌ្ឍប្រវត្តិសាស្ត្រ ការចាត់ប្រតិបត្តិការដែលមានទំនួលខុសត្រូវ វាមានសារសំខាន់ណាស់ចំពោះពិភពលោក ។យប់ថ្ងៃទី២៣ខែមិថុនា លោកប្រធានរដ្ឋចិនXi Jinping បានធ្វើជាអធិបតីក្នុងកិច្ចសន្ទនាលើកទី១៤នៃថ្នាក់ដឹកនាំប្រទេស BRICS តាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដោយអំពាវនាវឱ្យប្រទេស BRICS សាមគ្គីគ្នាជាធ្លុងមួយនិងប្រមូលផ្តុំកម្លាំងដើម្បីរួមគ្នាឆ្ពោះទៅកាន់អនាគត ។

នេះជាកិច្ចសន្ទនាសំខាន់មួយលើកដែលបើកធ្វើក្នុងបរិបទស្ថានការណ៍ដ៏ស្មុគ្រស្មាញ ។ ជំងឺកូវីដ១៩បន្តរីករាលដាល សេដ្ឋកិច្ចពិភពលោកពិបាកងើបឡើងវិញ ហានិភ័យភូមិសាស្ត្រដូចជាវិបត្តិអ៊ុយក្រែនជាដើមបន្តកើនឡើង គំនិតសង្គ្រាមត្រជាក់និងនយោបាយជាក្រុមត្រូវគេឃោសនាបំប៉ោងយ៉ាងគឃ្លើន។ល។ ប្រការទាំងនេះសុទ្ធតែបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខនិងការអភិវឌ្ឍរបស់ប្រទេសBRICS ។

ប្រកាន់ខ្ជាប់ការរួមសហការគ្នាដើម្បីពុះពារឧបសគ្គនិងគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីរួមគ្នាទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈម ប្រកាន់ខ្ជាប់ការត្រួសត្រាយនិងច្នៃប្រឌិតថ្មី ដើម្បីបំផុសសក្តានុពលនិងកម្លាំងរស់រវើកនៃកិច្ចសហប្រតិបត្តិការ និង ប្រកាន់ខ្ជាប់ការបើកទូលាយនិងបរិយាប័ន្ន ដើម្បីប្រមូលផ្តុំប្រាជ្ញានិងកម្លាំងជាសមូហភាព លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមបួនចំណុចក្នុងកិច្ចសន្ទនាលើកនេះ ដែលបានចង្អុលបង្ហាញនូវទិសដៅនៃដំណើរការថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ។

អាចឃើញថា គំនិតផ្តួចផ្តើមបួនចំណុចទាំងនេះនិងសុន្ទរកថាគន្លឹះដែលលោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងក្នុងពិធីបើកវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេស BRICS កាលពីមួយថ្ងៃមុនគឺមានខ្លឹមសារតភ្ជាប់គ្នា ដែលផ្តោតសំខាន់លើរឿងធំទាំងពីរ ពោលគឺសន្តិសុខនិងការអភិវឌ្ឍ ។ ជាពិសេស គឺគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលនិងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកលដែលលោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់បានសមស្របនឹងតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ។ សេចក្តីប្រកាសក្រុងប៉េកាំងដែលអនុម័តក្នុងកិច្ចសន្ទនាលើកនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា យើងគាំទ្ររុស្ស៊ីធ្វើការចរចាជាមួយអ៊ុយក្រែន ដែលបានបញ្ចេញសំឡេងគាំពារសន្តិភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍ងើបឡើងថ្មីទៅកាន់ពិភពលោកទាំងមូល ។

ក្រៅពីនេះ ប្រទេសចិនក៏ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញការអភិវឌ្ឍរួមផងដែរ ។ កាលពីខែមេសាឆ្នាំនេះ សកម្មភាពមួយចំនួននៃ ការទិញទំនិញរបស់ប្រទេស BRICS បានចាប់ដំណើរការនៅក្រុង Xiamen ។ ស្រាទំពាំងបាយជូរបស់អាហ្វ្រិកខាងត្បូង គ្រាប់កាហ្វេប្រេស៊ីល ម្សៅគ្រឿងទេសឥណ្ឌានិងសូកូឡារុស្ស៊ីបានក្លាយជាទំនិញដែលលក់ដាច់នៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេលតែ១៦ថ្ងៃប៉ុណ្ណោះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំនានាក៏បានលក់ដូរទំនិញលើសពី២៧០លានយាន់ប្រាក់ចិន ដែលបានបង្ហាញពីឱកាសដ៏ធំធេងនៃទីផ្សារប្រទេសចិន ។

គំនិតផ្តួចផ្តើមទាំងនេះមិនត្រឹមតែផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ ផែនការប្រទេស BRICS ដ៏មានតម្លៃដល់ការជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោក ក៏ដូចជាបានបន្សល់ទុកនូវ"ដានរបស់ចិន”ថ្មីបំផុតក្នុងដំណើរកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស