លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅថ្ងៃទី ២៥ ខែមិថុនាថា រុស្ស៊ីនឹងផ្តល់ប្រព័ន្ធមីស៊ីល Iskander-M ឱ្យបេឡារុសក្នុងប៉ុន្មានខែខាងមុខនេះ ។ ប្រព័ន្ធមីស៊ីលនេះអាចបំពាក់មីស៊ីលបាលីស្ទិកនិងគ្រូសមីស៊ីល ដែលអាចបាញ់មីស៊ីលធម្មតានិងមីស៊ីលនុយក្លេអែរ។
តាមការផ្សាយដំណឹងនៃគេហទំព័រវិមានក្រឹមឡាំង ថ្ងៃដដែល លោក Vladimir Putin បានជួបពិភាក្សាជាមួយលោក Alexander Lukashenko ប្រធានាធិបតីបេឡារុសដែលអញ្ជើញទៅបំពេញទស្សនកិច្ច។ ភាគីទាំងពីរបានពិភាក្សាពីបញ្ហាដូចជាការកង្វះផ្គត់ផ្គង់ស្បៀងអាហារនិងជីគីមីក្នុងទីផ្សារពិភពលោក ការទប់ទល់នឹងការហោះហើរលក្ខណៈហាត់សមនៃអង្គការណាតូ និងសន្តិសុខជាតិនៃប្រទេសសម្ព័ន្ធរុស្ស៊ី-បេឡារុសជាដើម។
ពេលលើកឡើងដល់ការដែលយន្តហោះចម្បាំអាមេរិកនិងអង្គការណាតូបានបំពាក់មីស៊ីលនុយក្លេអ៊ែរធ្វើការហោះហើរជាលក្ខណៈហាត់សមនៅក្បែរព្រំដែនបេឡារុសនិងរុស្ស៊ី លោក Putinបានថ្លែងថា គ្មានភាពចាំបាច់ចាត់វិធានការស្មើគ្នាទេ ក៏ប៉ុន្តែត្រូវធានាជាក់លាក់នូវសន្តិសុខរបស់ប្រទេសសម្ព័ន្ធរុស្ស៊ី-បេឡារុសក៏ដូចជាប្រទេសសមាជិកអង្គការសន្ធិសញ្ញាសន្តិសុខជាសមូហភាពដទៃ៕