ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងមហាផ្ទៃម៉ារ៉ុក៖ជនអន្តោប្រវេសន៍វាយលុកព្រំដែនម៉ារ៉ុកបណ្តាលឱ្យមនុស្ស១៨នាក់ស្លាប់បាត់បង់ជីវិត
2022-06-26 11:59:13cri
Share with:

ថ្ងៃទី២៥ ខែមិថុនា តាមការផ្សាមដំណឹងនៃទីភ្នាក់ងារព័ត៌មានផ្លូវការម៉ារ៉ុកបានឱ្យដឹងថា ជនអន្តោប្រវេសន៍ជាង២០០០នាក់ដែលមកពីតំបន់អាហ្វ្រិកភាគខាងត្បូងសាហារ៉ាប៉ុនប៉ងលោតពីលើរបងលួសតាមព្រំដែនម៉ារ៉ុក ចូលទៅក្រុងស្វយ័តMelillaរបស់អេស្ប៉ាញនៅអាហ្វ្រិកខាងជើង ហើយបានប៉ះទង្គិចយ៉ាងខ្លាំងជាមួយបុគ្គលិកការពារព្រំដែនរបស់ម៉ារ៉ុក។បច្ចុប្បន្ន ការប៉ះទង្គិចបានបណ្តាលឱ្យមនុស្ស១៨នាក់ស្លាប់បាត់បង់ជីវិត។

ការផ្សាយដំណឹងបានដកស្រង់ដំណឹងនៃក្រសួងមហាផ្ទៃម៉ារ៉ុកថា ជនអន្តោប្រវេសន៍៥នាក់ដែលប៉ុនប៉ងឆ្លងព្រំដែនបានស្លាប់បាត់បង់ជីវិតនៅកន្លែងប៉ះទង្គិច មនុស្ស១៣ទៀតដែលរងរបួសធ្ងន់បានស្លាប់នៅមន្ទីរពេទ្យម៉ារ៉ុកដោយសារមិនអាចព្យាបាលបាននៅយប់ថ្ងៃទី២៤ ខែមិថុនា។លើពីនេះនៅតែមានជនអន្តោប្រវេសន៍រាប់សិបនាក់និងបុគ្គលិកការពារព្រំដែនរបស់ម៉ារ៉ុកជាង១០០នាក់បានរងរបួសក្នុងការប៉ះទង្គិច៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស