ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសហគមន៍ ដើម្បីឆ្លើយតបនឹងបញ្ហាកាំភ្លើង
2022-06-26 12:00:30cri
Share with:

ថ្ងៃទី២៥ ខែមិថុនា លោកបៃដិនប្រធានាធិបតីអាមេរិកបានចុះលត្ថលេខលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសហគមន៍មួយនៅសេតវិមានអាមេរិក ដើម្បីឆ្លើយតបនឹងបញ្ហាអំពើហិង្សាដោយកាំភ្លើងយ៉ាងធ្ងន់ធ្ងរនៅអាមេរិក។

សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនៅព្រឹទ្ធសភានិងសភារាស្ត្រអាមេរិកជាបន្តបន្ទាប់នៅសបា្តហ៍នេះខ្លឹមសារសំខាន់រួមមានការបង្កើនការពិនិត្យមើលផ្ទៃខាងក្រោយលើអ្នកទិញកាំភ្លើងដែលមានអាយុពី១៨ដល់២១ឆ្នាំ ចាត់ទុកទង្វើទិញកាំភ្លើងដោយល្មើសច្បាប់មួយចំនួនជាទង្វើឧក្រិដ្ឋកម្មសហព័ន្ធនិងទម្លាក់ថវិកាដល់កម្មវិធីបង្ការអំពើហិង្សាដោយកាំភ្លើងនិងកម្មវិធីព្យាបាលសុខភាពផ្លូវចិត្តជាដើម។តាមទិន្នន័យស្ថិតិនៃវេបសាយ “ឯកសារអំពើហឹង្សាដោយកាំភ្លើង”បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ អាមេរិកបានមានមនុស្សលើសពី២.១ម៉ឺននាក់ស្លាប់បាត់បង់ជីវិតដោយសារអំពើហិង្សាដោយកាំភ្លើង។

ទិន្នន័យបានបង្ហាញថា ជនស៊ីវិលអាមេរិកមានកាំភ្លើងគ្រប់ប្រភេទជិត៤០០លានដើម គិតជាមធ្យមចំណោមមនុស្ស១០០នាក់មានកាំភ្លើងប្រហែល១២០ដើម។ការប្រើប្រាស់ការមានកាំភ្លើងច្រើនហួសត្រូវបានគេសម្គាល់ថា ជាមូលហេតុមួយដែលបណ្តាលឱ្យបញ្ហាអំពើហិង្សាដោយកាំភ្លើងនៅអាមេរិកមានសភាពធ្ងន់ធ្ងរ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស