ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2022-06-26 12:11:59cri
Share with:

--ក្រសួងការបរទេសចិន៖ ជំនួយចំនួនដំបូងដែលប្រទេសចិនផ្តល់ទៅកាន់អាហ្វហ្កានីស្ថានគ្រោងនឹងដឹកជញ្ជូនតាមរយៈការម៉ៅយន្តហោះ នៅថ្ងៃទី ២៧ ខែមិថុនា ។

--លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានផ្ញើលិខិតសួរសុខទុក្ខអំពីការដែលអាហ្វហ្កានីស្ថានកើតមានគ្រោះរញ្ជួយដី ទៅឱ្យលោករដ្ឋមន្ត្រីស្តីពីនៃក្រសួងការបរទេសរដ្ឋាភិបាលបណ្តុះអាសន្នអាហ្វហ្កានីស្ថាន ។

--តំណាងចិនក្រុងហុងកុងធ្វើបទបង្ហាញអំពីសភាពការណ៍ក្រុងហុងកុងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ  ។

--លោក Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសគមន៍ ដើម្បីឆ្លើយតបនឹងបញ្ហាកាំភ្លើង ។

--លោក Putin ប្រធានាធិបតីរុស្ស៊ីថ្លែងថា ៖ រុស្ស៊ីនឹងផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Iskander-M ដល់ប្រទេសបេឡារុស ។ 

--ប្រទេសអ៊ីរ៉ង់និងសហភាពអឺរ៉ុបប្រកាសថា កិច្ចចរចានុយក្លេអ៊ែរនឹងចាប់ដំណើរការឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ 

--អង្គការសុខភាពពិភពលោកថ្លែងថាការរីករាលដាលនៃជំងឺអុតស្វា មិនទាន់ក្លាយជា "ភាពអាសន្នផ្នែកសុខាភាពសាធារណៈអន្តរជាតិ"នោះឡើយ។

--ក្រសួងមហាផ្ទៃម៉ារ៉ុកប្រកាសថា ជនអន្តោប្រវេសន៍វាយលុកព្រំដែនម៉ារ៉ុកបណ្តាលឱ្យមនុស្ស ១៨ នាក់ស្លាប់បាត់បង់ជីវិត ។

អ្នកបកប្រែ:王幸
ប្លុកពិសេស