ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងមហាសន្និបាតលើកទី ២៤ នៃបណ្ឌិតសភាសង្គមវិទ្យាអាមេរិកឡាទីន
2022-06-25 11:18:06cri
Share with:

    


    កាលពីថ្ងៃទី ២៤ខែមិថុនា លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងមហាសន្និបាតលើកទី ២៤ នៃបណ្ឌិតសភាសង្គមវិទ្យាអាមេរិកឡាទីន ។

    លោក Wang Yi  បានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់នូវកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិតសភាសង្គមវិទ្យាអាមេរិកឡាទីន ។ នាឆ្នាំ ២០២១ ទ្វេភាគីបានរួមគ្នារៀបចំសកម្មភាពមួយចំនួនដោយជោគជ័យ ដែលបានតាំងមូលដ្ឋានដ៏ល្អប្រសើរសម្រាប់ភាគីចិនពង្រឹងទំនាក់ទំនងជាមួយបណ្ឌិតសភាសង្គមវិទ្យាអាមេរិកឡាទីន ។ ថ្ងៃនេះ ប្រទេសចិនបានក្លាយជាប្រទេសសង្កេតការណ៍នៃបណ្ឌិតសភាសង្គមវិទ្យាអាមេរិកឡាទីន ។ ភាគីចិនរីករាយយកកាលានុវត្តភាពនេះធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិតសភាសង្គមវិទ្យារដ្ឋអាមេរិកឡាទីនមានភាពស៊ីជម្រៅថែមទៀត បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នារវាងចិននិងអាមេរិកឡាទីន ក្នុងគោលបំណងរួមចំណែកជាប្រាជ្ញានិងកម្លាំងកាន់តែច្រើនក្នុងការសម្រេចការអភិវឌ្ឍជាចីរភាពរវាងចិននិងអាមេរិកឡាទីន ។

លោក Wang Yi  បានថ្លែងថា ភាគីចិនរីករាយពួតដៃសហប្រតិបត្តិការជាមួយប្រទេសនានានៅអាមេរិកឡាទីននិងការ៉ាប៊ីន រួមគ្នាគាំពាសន្តិភាពនិងសុខសានត្រាណ ជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ បង្កើនសុខុមាលភាពប្រជាជន ដើម្បីបង្កើតសហគមន៍រួមវាសនារវាងចិននិងអាមេរិកឡាទីន ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស