ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ជំនួយចំនួនដំបូងដែលប្រទេសចិនផ្តល់ទៅកាន់អាហ្វហ្កានីស្ថានគ្រោងនឹងដឹកជញ្ជូនតាមរយៈការម៉ៅយន្តហោះនៅថ្ងៃទី ២៧ ខែមិថុនា
2022-06-25 21:38:44cri
Share with:

អ្នកសារព័ត៌មានបានសួរក្នុងសន្និសីទកាសែតថា យើងបានទទួលដំណឹងថា បន្ទាប់ពីអាហ្វហ្កានីស្ថានកើតមានគ្រោះរញ្ជួយដី រដ្ឋាភិបាលចិនបានសន្យាថា នឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់អាហ្វហ្កានីស្ថានដើម្បីប្រើប្រាស់ជាពិសេសសម្រាប់ជួយអាហ្វហ្គានីស្ថានសង្គ្រោះគ្រោះរញ្ជួយដី។ តើលោកអាចប្រាប់យើងអំពីវឌ្ឍនភាពនៃជំនួយបានទេ?

លោក Wang Wenbin អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងប្រាប់ថា គ្រោះរញ្ជួយដីកាលពីថ្ងៃទី ២២ ខែមិថុនា គឺជាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រទេសអាហ្វហ្កានីស្ថានក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមក ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ជាង ១៥០០ នាក់ស្លាប់បាត់បង់ជីវិត ជាង ២០០០ នាក់រងរបួសនិងបានបំផ្លាញផ្ទះសម្បែងជាង ៣០០០ ខ្នង ហើយចំនួនអ្នកស្លាប់និងអ្នករបួសនៅតែមានការកើនឡើង បន្ទាប់ពីកើតមានគ្រោះរញ្ជួយដី រដ្ឋាភិបាលចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ៥០ លានយាន់ប្រាក់ចិនដល់អាហ្វហ្កានីស្ថាន បូករួមទាំងតង់ ភួយកន្សែង គ្រែបត់និងសម្ភារៈផ្សេងទៀតដែលជនរងគ្រោះអាហ្វហ្កានីស្ថានត្រូវការជាបន្ទាន់ ជំនួយចំនួនទីមួយគ្រោងនឹដឹកជញ្ជូនតាមរយៈការម៉ៅយន្តហោះនៅថ្ងៃទី២៧ ខែមិថុនា នៅជំហានបន្ទាប់ ប្រទេសចិននឹងសម្រុះសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន ដើម្បីធានាឱ្យសម្ភារៈជួយសង្គ្រោះត្រូវបានប្រគល់ដល់ដៃជនរងគ្រោះក្នុងពេលឆាប់ក្នុងន័យជួយប្រជាជនអាហ្វហ្កានីស្ថានឱ្យយកឈ្នះលើការលំបាកនាពេលបច្ចុប្បន្ននេះ 

យើងជឿជាក់ថា ក្រោមកិច្ចខិតខំនិងសាមគ្គីភាពនៃរដ្ឋាភិបាលបណ្តោះអាសន្ននិងគ្រប់មជ្ឈដ្ឋាសង្គមអាហ្វហ្កានីស្ថាន ព្រមនិងការជួយឧបត្ថម្ភពីសំណាក់សហគមន៍អន្តរជាតិ ប្រជាជននៅតំបន់រងគ្រោះមុខជាអាចយកឈ្នះលើការលំបាក ស្តារស្រុកកំណើតឱ្យបានឆាប់ ដើម្បីស្តារផលិតកម្មនិងជីវភាពរស់នៅជាធម្មតាឡើងវិញក្នុងពេលឆាប់ៗ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស