ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើជាអធិបតីក្នុងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍជាសកលនិងថ្លែងសុន្ទរកថាគន្លឹះ
2022-06-25 15:12:02cri
Share with:

យប់ថ្ងៃទី ២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍជាសកលនិងថ្លែងសុន្ទរកថាគន្លឹះដែលមានចំណងជើងថា 《ការកសាងទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើតយុគសម័យថ្មីនៃការអភិវឌ្ឍជាសកល》។ មេដឹកនាំនៃប្រទេសនានាបានផ្តោតលើប្រធានបទ "ការកសាងភាពជាដៃគូអភិវឌ្ឍន៍ជាសកលក្នុងយុគសម័យថ្មីនិងការចាប់ដៃគ្នាអនុវត្តរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ "ផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាសំខាន់ៗ ដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិនិងការពន្លឿនការអនុវត្តរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ពិគ្រោះពិភាក្សាអំពីផែនការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការនិងឈានដល់ការឯកភាពសំខាន់ៗយ៉ាងទូលំទូលាយ ។

        លោក Xi Jinping បានគូសបញ្ជាក់ថា យើងត្រូវទទួលស្គាល់និន្នាការទូទៅនៃការអភិវឌ្ឍពិភពលោក ជំរុញការអភិវឌ្ឍជាសាកល រួមគ្នាបង្កើតនិម្មាបនកម្មនៃការអភិវឌ្ឍដែលមានផលប្រយោជន៍រួម តុល្យភាព ការសម្របសម្រួល បរិយាប័ន្ន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម ។ទី១ យើងត្រូវរួមគ្នាកសាងគំនិតឯកភាពអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍជាសកស ។ ទី២ យើងត្រូវតែរួមគ្នាបង្កើតបរិយាកាសអន្តរជាតិដែលមានអំណោយផលដល់ការអភិវឌ្ឍ ។ ទី៣ យើងត្រូវរួមគ្នាបណ្តុះសន្ទុះថ្មីនៃការអភិវឌ្ឍជាសកល ។ ទី៤ យើងត្រូវរួមគ្នាកសាងទំនាក់ទំនងភាពជាដៃគូនៃការអភិវឌ្ឍជាសកល ។

        កិច្ចសន្ទនាបានចេញសេចក្តីថ្លែងការណ៍ប្រធាន ដោយបានពន្យល់ដោយគ្រប់ជ្រុងជ្រោយនូវមតិឯកភាពរួមផ្នែកនយោបាយរបស់គ្រប់ភាគីស្តីពីការអភិវឌ្ឍជាសកលនិងដាក់ចេញនូវវិធានការសហប្រតិបត្តិការជាក់ស្តែងដោយជុំវិញវិស័យសំខាន់ៗនៃគំនិតផ្តួចផ្តើមអភិវឌ្ឍជាសកល ៕




អ្នកបកប្រែ:王幸
ប្លុកពិសេស