ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ ជំរុញឱ្យយន្តការ BRICS ក្លាយទៅជាម៉ាស៊ីពន្លឿនល្បឿននៃការស្តារសេដ្ឋកិច្ចឡើងវិញនិងការអភិវឌ្ឍជាចីរភាព
2022-06-25 11:33:37cri
Share with:

      ថ្ងៃទី ២៤ ខែមិថុនា លោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននិងជាតំណាងចរចារងផ្នែកពាណិជ្ជកម្មអន្តរជាតិបានថ្លែងថា ជឿជាក់ថាចាត់ទុកកិច្ចប្រជុំកំពូលBRICS លើកទី ១៤ជាកាលានុវត្តភាព ប្រទេស BRICS នឹងពង្រឹងនិងអភិវឌ្ឍថែមមួយកម្រិតទៀតនូវនិន្នាការសហប្រតិបត្តិការ ហើយជំរុញឱ្យយន្តការ BRICS ក្លាយទៅជាម៉ាស៊ីនពន្លឿនល្បឿននៃការស្តារសេដ្ឋកិច្ចឡើងវិញនិងការអភិវឌ្ឍជាចីរភាព។

      ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាននាថ្ងៃដដែល លោក Wang Shouwen បានប្រាប់ថា មេដឹកនាំប្រទេស BRICS ទាំងប្រាំរួមបានចេញផ្សាយ«សេចក្ដីប្រកាសក្រុងប៉េកាំងស្តីពីកិច្ចប្រជុំកំពូល BRICS លើកទី ១៤ » ដោយបានអនុម័តលើសមិទ្ធផលសេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយចំនួន ដែលបានកំណត់ការងារចំណុចសំខាន់និងបងា្ហញពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេស BRICS ក្នុងសម័យកាលថ្មី។

        លោក Wang Shouwen បន្តទៀតថា បច្ចុប្បន្ន ស្ថានការណ៍អន្តរជាតិមានលក្ខណៈអស្ថិរភាព មិនប្រាកដប្រជា និងអសន្តិសុខពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែបើតាមលទ្ធផលជាផ្លែផ្កានិងវិជ្ជមាននៃកិច្ចប្រជុំលើកនេះ បំណងរបស់ប្រទេស BRICS ដែលរួមសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការមិនបានកែប្រែទេ កម្លាំងចលករមិនបានធ្លាក់ចុះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេស BRICS មុខជាមានអនាគតភ្លឺស្វាងជាក់ជាមិនខាន៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស