ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការកំណែទម្រង់ដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកម្មុយនីស្ដចិន
2022-06-25 11:56:51cri
Share with:

      លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន  ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការកំណែទម្រង់ដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកមុយនីស្ដចិនបានអញ្ជើញធ្វើអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២៦នៃគណៈកម្មាធិការនេះកាលពីថ្ងៃទី២២ ខែមិថុនា  ។  កិច្ចប្រជុំបានពិនិត្យនិងអនុម័តលើ«មតិយោបល់អំពីការបង្កើតយន្តការមូលដ្ឋានស្ថិតិដើម្បីដើរតួនាទីកត្តានៃស្ថិតិឱ្យកាន់តែល្អប្រសើរ» «មតិយោបល់អំពីការបង្កើននិងកែលម្អការបែងចែកកិច្ចការរដ្ឋបាល»«ផែនការការងារស្តីពីការធ្វើកំណែទម្រង់ការវាយតម្លៃធនធានមនុស្សបច្ចេកវិទ្យា» «ផែនការការងារស្តីពីការបង្កើនការពិនិត្យនិងគ្រប់គ្រងចំពោះសហគ្រាសដែលជាវេទិកាបង់ប្រាក់ទ្រង់ទ្រាយធំ ដើម្បីជំរុញឱ្យសេវាបង់ប្រាក់និងបច្ចេកវិទ្យាហិរញ្ញវត្ថុរីកចម្រើនល្អតាមច្បាប់»។

          លោក Xi Jinpingបានគូសបញ្ជាក់ថា  ត្រូវគាំពារសន្តិសុខទិន្នន័យជាតិ ការពារព័ត៌មានឯកជននិងការសម្ងាត់ពាណិជ្ជកម្ម ធ្វើឱ្យការផ្លាស់ប្តូរនិងប្រើប្រាស់ទិន្នន័យដោយប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីជំរុញការកសាងប្រព័ន្ធយន្តការមូលដ្ឋាននៃទិន្នន័យ។  ត្រូវបង្កើនការដឹកនាំនៃមជ្ឈិមបក្សចំពោះការបែងចែកកិច្ចការរដ្ឋបាល  ។ ត្រូវគោរពក្រឹតក្រមនៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការបណ្តុះបណ្តាលធនធានមនុស្ស   បង្កើតប្រព័ន្ធវាយតម្លៃធនធានមនុស្សបច្ចេកវិទ្យា។ ត្រូវជំរុញឱ្យសហគ្រាសដែលជាវេទិកាសេវាបង់ប្រាក់និងហិរញ្ញវត្ថុទ្រង់ទ្រាយធំផ្តោតលើមុខងារដើមដំបូងវិញ       ដើម្បីធានាសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធនៃសេវាបង់ប្រាក់និងហិរញ្ញវត្ថុ  ហើយនិងគាំទ្រសហគ្រាសដែលជាវេទិកាដើរតួនាទីកាន់តែច្រើនក្នុងការបម្រើសេដ្ឋកិច្ចពិតនិងផ្តល់កិច្ចសម្រួលដល់រង្វិលជុំជាតិនិងអន្តរជាតិ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស