ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi បានផ្ញើលិខិតសួរសុខទុក្ខអំពីការដែលអាហ្វហ្កានីស្ថានជួបនឹងគ្រោះរញ្ជួយដី ទៅឱ្យលោក Amir Khan Muttaqi រដ្ឋមន្ត្រីស្តីពីនៃក្រសួងការបរទេសរដ្ឋាភិបាលបណ្តុះអាសន្នអាហ្វហ្កានីស្ថាន
2022-06-25 19:31:53cri
Share with:

      ថ្ងៃទី២៤ ខែមិថុនា លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានផ្ញើលិខិតសួរសុខទុក្ខអំពីការដែលអាហ្វហ្កានីស្ថានជួបនឹងគ្រោះរញ្ជួយដីទៅឱ្យលោក Amir Khan Muttaqi  រដ្ឋមន្ត្រីស្តីពីនៃក្រសួងការបរទេសរដ្ឋាភិបាលបណ្តុះអាសន្នអាហ្វហ្កានីស្ថាន។

      លោក Wang Yi បានលើកឡើងថា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទទួលដំណឹងថាតំបន់អាគ្នេយ៍អាហ្វហ្កានីស្ថានបានរងគ្រោះរញ្ជួយដី ដែលបណ្តាលឱ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះខ្លាប់ និងសួរសុខទុក្ខយ៉ាងស្មោះចំពោះគ្រួសារជនរងគ្រោះស្លាប់និងអ្នករងគ្រោះ។ ជឿជាក់ថា ប្រជាជនអាហ្វហ្កានីស្ថានមុខជាអាចយកឈ្នះលើគ្រោះមហន្តរាយ ជីវភាពរស់នៅនិងការផលិតអាចត្រូវបានស្តារភាពប្រក្រតីឡើងវីញក្នុងពេលឆាប់ៗ។ ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាព ប្រទេសចិនមានឆន្ទៈផ្តល់ជំនួយមនុស្សធម៌បន្ទាន់អស់ពីលទ្ធភាពដោយតបតាមតម្រូវការរបស់អាហ្វហ្កានីស្ថាន ៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស