ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ភាគីចិននឹងបន្ថែមជំនួយមនុស្សធម៌បន្ទាន់មួយចំនួនដល់ប្រទេសអាហ្វហ្កានីស្ថាន
2022-06-25 12:30:17cri
Share with:

    តាមការផ្សាយដំណឹងឱ្យដឹងថា គ្រោះមហន្តរាយរញ្ជួយដីនៅអាហ្វហ្កានីស្ថានបានបណ្តាលឱ្យមនុស្សជាង ១៥០០ នាក់ស្លាប់បាត់បង់ជីវិត មេដឹកនាំកំពូលតាលីបង់អាហ្វហ្កានីស្ថានអំពាវនាវសហគមន៍អន្តរជាតិផ្តល់ជំនួយដល់ជនរងគ្រោះមហន្តរាយនៅអាហ្វហ្កានីស្ថាន ។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ២៤ ខែមិថុនា លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រជាជនចិនយកចិត្តទុកដាក់ចំពោះករណីរញ្ជួយដីនៅអាហ្វហ្កានីស្ថាន ភាគីចិននឹងបន្ថែមជំនួយមនុស្សធម៌បន្ទាន់មួយចំនួនទៀតដល់ប្រទេសអាហ្វហ្កានីស្ថានលើមូលដ្ឋានជំនួយរយៈកាលដំបូង សម្រាប់ជួយអាហ្វហ្កានីស្ថានជួយសង្គ្រោះគ្រោះមហន្តរាយ ។ ភាគីចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការខាងបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ ជាពិសេសខាងស្ទង់និងព្យាករណ៍គ្រោះមហន្តរាយនៅថ្ងៃក្រោយជាមួយភាគីអាហ្វហ្កានីស្ថាន ។ ជឿជាក់ថា ក្រោមកិច្ចខិតខំនៃរដ្ឋាភិបាលបណ្តោះអាសន្ននិងមជ្ឈដ្ឋាននានានៃអាហ្វហ្កានីស្ថាននិងការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ ប្រជាជននៅតំបន់រងគ្រោះមហន្តរាយមុខជាអាចយកឈ្នះលើឧបសគ្គ រៀបចំផលិតកម្មនិងជីវភាពរស់នៅឡើងវិញក្នុងពេលឆាប់ៗ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស