ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ អាមេរិលុបចោលការដំឡើងពន្ធគយចំពោះចិនកាន់តែឆាប់ អ្នកប្រើប្រាស់និងសហគ្រាសអាចទទួលបានផលប្រយោជន៍កាន់តែឆាប់
2022-06-24 16:38:15cri
Share with:

     ថ្ងៃទី ២៣ ខែមិថុនា នៅក្នុងសន្និសីទកាសែតជាប្រចាំតាមអនឡាញដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិន មានអ្នកសារព័ត៌មានសួរអំពីករណីដែលលោកBaidenប្រធានាធិបតីអាមេរិកបានថ្លែងនាពេលថ្មីៗនេះថាកំពុងពិចារណាបន្ធូរបន្ថយពន្ធគយចំពោះចិន។

      ទាក់ទិនករណីនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា យើងបានកត់សម្គាល់ពីការបង្ហាញឥរិយាបថរបស់លោកប្រធានាធិបតីBaiden។ ភាគីចិនតែងសម្គាល់ឃើញថា ការលុបចោលការដំឡើងពន្ធគយចំពោះចិនទាំងអស់ វាអំណោយផលដល់ចិន អំណោយផលដល់អាមេរិក អំណោយផលដល់ពិភពលោក។ ក្នុងបរិបទអតិផរណាឡើងខ្ពស់   អាមេរិកលុបចោលការដំឡើងពន្ធគយចំពោះចិនកាន់តែឆាប់ នោះអ្នកប្រើប្រាស់និងសហគ្រាសអាចទទួលបានផលប្រយោជន៍ក៏កាន់តែឆាប់ដែរ។ ចិននិងអាមេរិកគួរដើរស្របតាមទិសដៅរួម និងធ្វើកិច្ចខិតខំជាមួយគ្នា ដើម្បីបង្កើតបរិយាកាសនិងលក្ខណៈសម្បតិ្តដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក្នុងន័យបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនិងពិភពលោក៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស