ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដានជើងរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅខេត្ត Zhejiang
2022-06-24 13:54:13cri
Share with:

ចាប់ពីខែតុលា ឆ្នាំ ២០០២ ដល់ខែមីនា ឆ្នាំ ២០០៧ លោក Xi Jinping មានតួនាទីជាលេខារងបក្ស អភិបាលស្តីទីនិងជាលេខាបក្សខេត្ត Zhejiang ។ សៀវភៅធ្វើការងារជាក់ស្តែងនិងឈរនៅជួរមុខដានជើងរបស់លោក Xi Jinping នៅខេត្ត Zhejiangបានរៀបរាប់លម្អិតអំពីការងាររបស់លោក Xi Jinping នៅខេត្ត Zhejiang ដែលបង្កើត"យុទ្ធសាស្ត្រប្រាំបីប្រាំបី" សម្រាប់កម្មវិធីនយោបាយទូទៅនិងយុទ្ធសាស្ត្រទូទៅនៃអភិបាលកិច្ចខេត្ត Zhejiang ព្រមទាំងតាក់តែងនិងអនុវត្តការកសាងខេត្តអេកូឡូស៊ី ការកសាង"ខេត្ត Zhejiang ប្រកបដោយសុវត្ថិភាព"និង"ខេត្ត Zhejiang មាននីតិរដ្ឋ" ពន្លឿនការកសាងខេត្តវប្បធម៌ ពង្រឹងនិងកែលម្អការកសាងបក្សដែលបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការធ្វើកំណែទម្រង់និងការអភិវឌ្ឍរបស់ខេត្ត Zhejiang និងរំលេចឡើងយ៉ាងច្បាស់ថា លោក Xi Jinping បានដឹកនាំកម្មាភិបាលនិងមហាជននៅខេត្ត Zhejiang ធ្វើការងារជាក់ស្តែងយ៉ាងក្លាហាន នាំមុខក្នុងការជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍវិទ្យាសាស្ត្រនៃខេត្ត Zhejiang និងធ្វើឱ្យមានសុក្រឹតភាពនូវសមិទ្ធផលមួយចំនួននៃការធ្វើទំនើបកម្មក្នុងតំបន់ជាបន្តបន្ទាប់ ។

សៀវភៅនេះបានពិពណ៌នាជាប្រព័ន្ធអំពីដំណើរដែលលោក Xi Jinping រៀបចំផែនការនិងអនុវត្ត"យុទ្ធសាស្ត្រប្រាំបីប្រាំបី" ហើយបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវគំនិតសំខាន់ៗនិងការអនុវត្តយ៉ាងសកម្មពេលលោកកាន់មុខតំណែងនៅខេត្ត Zhejiang ដែលមានតម្លៃជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់និងជាសារណែនាំជាក់ស្តែង គឺជាសៀភៅដ៏សំខាន់មួយសម្រាប់មហាជនយល់ដឹងពីដំណើរតស៊ូរបស់មេដឹកនាំបក្សនិងជាគំរូសិក្សាថ្មីសម្រាប់កម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសកម្មាភិបាលវ័យក្មេងក្នុងការអនុវត្តភារកិច្ចឱ្យកាន់តែល្អប្រសើរក្នុងយុគសម័យថ្មី ។

ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០០៣ គឺជាថ្ងៃដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនៃខេត្ត Zhejiang ។ កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មការបក្សខេត្តអាណត្តិទី ១១ បានប្រារព្ធឡើង ។ លោក Xi Jinping បានពន្យល់ជាផ្លូវការនិងជាប្រព័ន្ធអំពី"ឧត្តមភាពចំនួន ៨ " នៃការអភិវឌ្ឍរបស់ខេត្ត Zhejiang និងបានលើកឡើងនូវ"វិធានការចំនួន ៨ "នៅពេលអនាគត៖

ធ្វើឱ្យឧត្តមភាពនៃប្រព័ន្ធនិងយន្តការរបស់ខេត្ត Zhejiang ដើរតួនាទីបន្ថែមទៀត ដើម្បី ខិតខំប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចគ្រប់ប្រភេទ ហើយកែលម្អប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមជាបន្តបន្ទាប់ ;

ធ្វើឱ្យឧត្តមភាពនៃទីតាំងភូមិសាស្រ្តរបស់ខេត្ត Zhejiang ដើរតួនាទីបន្ថែមទៀត ដើម្បី
តភ្ជាប់ជាមួយក្រុងសៀងហៃ ដោយម្ចាស់ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរក្នុងតំបន់ដីសណ្ដទន្លេ
Yangtze និងបន្តលើកកម្ពស់កម្រិតនៃការបើកទូលាយជាបន្តបន្ទាប់ ;

ធ្វើឱ្យឧត្តមភាពនៃឧស្សហកម្មលក្ខណៈពិសេសរបស់ខេត្ត Zhejiang ដើរតួនាទីបន្ថែមទៀត ដើម្បីពន្លឿនការកសាងមូលដ្ឋានផលិតកម្មនិងអភិវឌ្ឍឧស្សាហូបនីយកម្មបែបថ្មី ;

ធ្វើឱ្យឧត្តមភាពនៃការអភិវឌ្ឍដោយស៊ីសង្វាក់គ្នារវាងទីក្រុងនិងជនបទរបស់ខេត្ត Zhejiang ដើរតួនាទីបន្ថែមទៀត ដើម្បីពន្លឿនការធ្វើសមាហរណកម្មទីក្រុងនិងជនបទ ;

 ធ្វើឱ្យឧត្តមភាពនៃអេកូឡូស៊ីរបស់ខេត្ត Zhejiang ដើរតួនាទីបន្ថែមទៀត ដើម្បីបង្កើតខេត្តអេកូឡូស៊ីនិងបង្កើត"ខេត្ត Zhejiang បៃតង" ;

ធ្វើឱ្យឧត្តមភាពនៃធនធានភ្នំនិងសមុទ្ររបស់ខេត្ត Zhejiang ដើរតួនាទីបន្ថែមទៀត ដើម្បីខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ជំរុញការអភិវឌ្ឍតំបន់ដែលមិនសូវអភិវឌ្ឍន៍និងខិតខំធ្វើឱ្យការអភិវឌ្ឍនៃសេដ្ឋកិច្ចសមុទ្រនិងតំបន់មិនសូវអភិវឌ្ឍន៍ក្លាយជាចំណុចរីកចម្រើនថ្មីនៃសេដ្ឋកិច្ចរបស់ខេត្ត Zhejiang ;

ធ្វើឱ្យឧត្តមភាពនៃបរិស្ថានរបស់ខេត្ត Zhejiang ដើរតួនាទីបន្ថែមទៀត ដើម្បីជំរុញយ៉ាងសកម្មនូវការកសាងគម្រោងសំខាន់"ម៉ឺនលានចំនួន៥" ពង្រឹងការកសាងនីតិរដ្ឋ កសាងទំនុកចិត្តនិងកសាងប្រសិទ្ធភាពនៃស្ថាប័ន ; 

ធ្វើឧត្តមភាពនៃវប្បធម៌មនុស្សជាតិរបស់ខេត្ត Zhejiang ដើរតួនាទីបន្ថែមទៀត ដើម្បីជំរុញយ៉ាងសកម្មនូវវិទ្យាសាស្ត្រនិងការអប់រំ ធនធានមនុស្ស ដើម្បីពន្លឿនការកសាងខេត្តវប្បធម៌ ។

"យុទ្ធសាស្រ្តប្រាំបីប្រាំបី"ជាផែនការយុទ្ធសាស្រ្តដ៏សំខាន់មួយដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍរបស់ខេត្ត Zhejiang នៅពេលអនាគតបានប្រសូត្រឡើងពីពេលនោះមក ។

រយៈពេលជាងដប់ឆ្នាំមក គណៈកម្មការបក្សខេត្ត Zhejiang បានប្រកាន់ខ្ជាប់នូវ"យុទ្ធសាស្ត្រប្រាំបីប្រាំបី" ជាមូលដ្ឋានគ្រឹះនៃការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនិងជំរុញសង្គមនិយមទំនើប ។ "យុទ្ធសាស្ត្រប្រាំបីប្រាំបី"កំពុងបង្ហាញពីកម្លាំងទ្រឹស្តីនិងកម្លាំងអនុវត្តដ៏អស្ចារ្យកាន់តែខ្លាំងឡើងៗនៅខេត្ត Zhejiang

នៅខែឧសភា ឆ្នាំ ២០១៥ ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Zhejiang លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា "យុទ្ធសាស្ត្រប្រាំបីប្រាំបី"និង"គ្រប់ជ្រុងជ្រោយទាំងបួន"គឺមានភាពស៊ីសង្វាក់គ្នា ។ នេះជាលើកទីមួយដែលលោកបានអធិប្បាយអំពី ទំនាក់ទំនងរវាង"យុទ្ធសាស្ត្រប្រាំបីប្រាំបី"និង"គ្រប់ជ្រុងជ្រោយទាំងបួន"ជាសាធារណៈ ។

ពីថ្ងៃទី ២៩ ខែមីនាដល់ថ្ងៃទី ១ ខែមេសាឆ្នាំ ២០២០ ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Zhejiang ម្តងទៀត លោក Xi Jinping ប្រធានរដ្ឋចិនបានលើកទិសដៅថ្មីសម្រាប់ខេត្ត Zhejiang គឺ"ខិតខំប្រឹងប្រែង ដើម្បីក្លាយជាបង្អួចដ៏សំខាន់សម្រាប់បង្ហាញដោយគ្រប់ជ្រុងជ្រោយនូវឧត្តមភាពនៃប្រព័ន្ធសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី"។

បច្ចុប្បន្នខេត្ត Zhejiang បានចាប់ផ្តើមដំណើរថ្មីក្នុងនាមជាខេត្តនាំមុខក្នុងការត្រួសត្រាយសង្គមនិយមទំនើប ។ ផ្លូវខាងមុខនៅតែវែងឆ្ងាយ ហើយ"យុទ្ធសាស្ត្រប្រាំបីប្រាំបី"នៅតែជាសញ្ញាបង្ហាញផ្លូវដដែល ។

ពីការច្នៃប្រឌិតប្រព័ន្ធនិងយន្តការដល់ការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ពីការកសាងជនបទដ៏ស្រស់ស្អាតដល់យុទ្ធសាស្ត្រស្តារអភិវឌ្ឍន៍ជនបទ ពីការកសាងខេត្តអេកូឡូស៊ីដល់ការកសាងប្រទេសចិនដ៏ស្រស់ស្អាត ពីខេត្តខ្លាំងខាងការច្នៃប្រឌិតថ្មីដល់ប្រទេសខ្លាំងខាងការច្នៃប្រឌិត ពីខេត្តខ្លាំងផ្នែកសមុទ្រដល់ប្រទេសខ្លាំងផ្នែកសមុទ្រ ពី "ខេត្ត Zhejiang ប្រកបដោយសុវត្ថិភាព"ដល់ប្រទេសចិនប្រកបដោយសុវត្ថិភាព ពីខេត្តខ្លាំងផ្នែកវប្បធម៌ដល់ប្រទេសខ្លាំងផ្នែកវប្បធម៌ ពីខេត្ត Zhejiang ដែលប្រកបដោយសុខភាពល្អដល់ប្រទេសចិនដែលប្រកបដោយសុខភាពល្អ និងពី"ខេត្ត Zhejiang មាននីតិរដ្ឋ"ដល់ប្រទេសចិនមាននីតិរដ្ឋ ពី"យុទ្ធសាស្ត្រប្រាំបីប្រាំបី"ដល់"គ្រប់ជ្រុងជ្រោយទាំងបួន"...

 ខេត្ត Zhejiang  បានវិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស