ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អាមេរិកប៉ុនប៉ងច្រានចោលផលិតផលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ជាទង្វើកាត់ផ្តាច់ជាមួយទីផ្សារសកលដោយខ្លួនឯង
2022-06-24 13:05:39cri
Share with:

      ថ្ងៃទី២១ ខែ មិថុនា តាមម៉ោងតំបន់ខាងកើតរបស់អាមេរិក អនុលោមតាមអ្វីដែលហៅថា «ច្បាប់ស្តីពីការបង្ការកុំឱ្យមានការបង្ខិតបង្ខំឱ្យជនជាតិវៃវូអឺធ្វើពលកម្ម»  រដ្ឋបាលគយនិងការពារព្រំដែនរបស់សហរដ្ឋអាមេរិកបានធ្វើសន្និដ្ឋានថា ផលិតផលដែលផលិតនៅតំបន់ស៊ីនជាំងនៃប្រទេសចិនទាំងអស់ជាផលិតផលពាក់ព័ន្ធនឹងអ្វីដែលហៅថា “បង្ខំឱ្យធ្វើពលកម្ម”  ព្រមទាំងហាមមិនឱ្យនាំចូលផលិតផលទាំងអស់ដែលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ។ អ្នកចេះដឹងអាចមើលឃើញថា ទង្វើឆ្កួតឡប់របស់អាមេរិកដែលឈរលើមូលដ្ឋានពាក្យកុហក បានល្មើសនឹងក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ តាមពិតទៅ អាមេរិកចង់ “ផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិនលើវិស័យពាណិជ្ជកម្ម និងច្រានចោលតំបន់ស៊ីនជាំង រហូតដល់ឱ្យប្រទេសចិននៅក្រៅខ្សែសង្វាក់ឧស្សាហកម្មជាសកល ដើម្បីសម្រេចបាននូវអ្វីដែលហៅថា “ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស ” ។

      ទោះជាបាត់បង់ដើមឈើមួយដើមរបស់អាមេរិក ក៏ផលិតផលតំបន់ស៊ីនជាំងនៅតែមានព្រៃឈើទាំងមូល ។ ប៉ុន្តែនិយាយចំពោះទីផ្សារអាមេរិកដែលជាទីផ្សារចំណាយធំជាងគេនៅលើពិភពលោក បើសិនជាហាមមិនឱ្យនាំចូលផលិតផលទាំងអស់ដែលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ហាក់ដូចជាកាត់ផ្តាច់ជាមួយខ្សែសង្វាក់ឧស្សាហកម្មជាសកលដោយខ្លួនឯង និងបណ្តេញប្រទេសខ្លួនឯងឱ្យនៅឯកោ ។

      សូមយកមុខរបរសំឡីកប្បាសនិងប៉ូលីស៊ីលីកុន ដែលជាឧស្សាហកម្មមានឧត្តមភាពរបស់តំបន់ស៊ីនជាំងជាឧទាហរណ៍ ។ កប្បាសដែលមានដើមវែងរបស់តំបន់ស៊ីនជាំងមានគុណភាពខ្ពស់និងតម្លៃថោក ជាជម្រើសជាអាទិភាពរបស់ផលិតផលល្បីឈ្មោះលើឆាកអន្តរជាតិ ។ ព្រមពេលជាមួយគ្នានេះ តំបន់ស៊ីនជាំងបានផលិតប៉ូលីស៊ីលីកុនស្ទើរតែចំនួនពាក់កណ្តាលនៃចំនួនសរុបនៅលើពិភពលោក ការផលិតបន្ទះសូឡារបស់អាមេរិកមាន៨៥ភាគរយគឺពឹងផ្អែកលើប្រទេសចិន ។ បើសិនជាហាមមិនឱ្យនាំចូលផលិតផលពីរប្រភេទនេះ នោះអាមេរិកពិបាករកជម្រើសជំនួសនៅលើពិភពលោកណាស់ នោះការបង់តម្លៃរបស់អាមេរិក គឺអតិផរណាកាន់តែខ្ពស់និងវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់មានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។

      មិនត្រឹមតែប៉ុណ្ណោះទេ  ដោយមកពីច្បាប់អាក្រក់ដែលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងនេះ ក៏មានខ្លឹមសារដាក់ទណ្ឌកម្មទៅលើសហគ្រាសដែលបានប្រើប្រាស់សម្ភារៈដើមនៃតំបន់ស៊ីនជាំងនិងបានឈ្នួលបុគ្គលិកជនជាតិវៃវូអឺ នេះគឺមានន័យថា អាមេរិកមិនគ្រាន់តែនឹងច្រានចោលផលិតផលនៃតំបន់ស៊ីនជាំងតែប៉ុណ្ណោះទេ ជាងនេះទៅទៀត គឺចង់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ក៏ដូចជាកាត់ផ្តាច់ជាមួយខ្សែសង្វាក់ឧស្សាហកម្មជាសកលទៀតផង ។

      បច្ចុប្បន្ននេះ ក្នុងបរិបទសកលភាវូបនីយកម្ម ផលិតផលនិងសម្ភារៈដើមរបស់តំបន់ស៊ីនជាំងបាននាំចេញទៅកាន់តំបន់ជាច្រើននៅលើពិភពលោក ហើយបានគ្របដណ្ដប់លើខ្សែសង្វាក់ឧស្សាហកម្មជាសកល ។ កម្មករជនជាតិវៃវូអឺក៏បានចូលរួមយ៉ាងទូលំទូលាយក្នុងផលិតកម្មនៃសហគ្រាស ធ្វើការខិតខំប្រឹងប្រែង ដើម្បីជីវភាពរស់នៅដ៏ល្អបវរ ។ ប៉ុន្តែអាមេរិកបានប្រឌិតពាក្យកុហកអ្វីដែលហោថា “ការបង្ខំឱ្យធ្វើពលកម្ម” ប៉ុនប៉ងច្រានចោលផលិតផលទាំងអស់ដែលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង តាមពិតទៅ ទង្វើនេះគឺចង់ធ្វើការបំបិទដោយឯកតោភាគី និងកាត់ផ្តាច់ទីផ្សារសកល ។ អាមេរិកបដិសេធមិនឱ្យនាំចូលផលិតផលទាំងអស់ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង តាមពិតទៅ គឺផ្តាច់ខ្លួនចេញពីពិភពលោក ផ្តាច់ខ្លួនចេញពីឱកាស និងផ្តាច់ខ្លួនចេញពីអនាគត ដែលនឹងពន្លឿន “ការកាច់ផ្តាច់ខ្លួនឯង” ចេញពីខ្សែសង្វាក់ឧស្សាហកម្មជាសកល ។ ពេលវេលានឹងបញ្ជាក់ថា៖ ដើរថយក្រោយពីនិន្នាការប្រវត្តិសាស្ត្រ និងប៉ុនប៉ងបិទផ្លូវរបស់អ្នកដទៃ ចុងបំផុតគង់តែបិទផ្លូវរបស់ខ្លួនឯងជាក់ជាមិនខាន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស