ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបសម្រេចផ្ដល់ឋានៈប្រទេសបេក្ខភាពនៃសហភាពអឺរ៉ុបទៅអ៊ុយក្រែននិងម៉ុលដាវី
2022-06-24 15:08:38cri
Share with:

ថ្ងៃទី២៣ ខែមិថុនា ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានសម្រេចយល់ព្រមលើសំណើរបស់គណៈកម្មាធិការសហភាពអឺរ៉ុប អំពីការផ្ដល់ឋានៈប្រទេសបេក្ខភាពនៃសហភាពអឺរ៉ុបទៅអ៊ុយក្រែននិងម៉ុលដាវី។

កិច្ចប្រជុំកំពូលរដូវក្តៅនៃសហភាពអឺរ៉ុបអស់រយៈពេល២ថ្ងៃបានបើកធ្វើនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកនាថ្ងៃទី២៣ ខែមិថុនា។នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅយប់ថ្ងៃដដែល ក្រុមប្រឹក្សាសហភាពអឺរ៉ុបសម្រេចផ្តល់ឋានៈប្រទេសបេក្ខភាពនៃសហភាពអឺរ៉ុបទៅអ៊ុយក្រែននិងម៉ុលដាវី ទន្ទឹមនឹងនេះ សុំឱ្យគណៈកម្មាធិការសហភាពអឺរ៉ុបរាយការណ៍ស្ថានការណ៍អំពីការអនុវត្តលក្ខខណ្ឌដែលសហភាពអឺរ៉ុបបានកំណត់សម្រាប់ប្រទេសស្នើសុំចូលរួម។នៅពេលដែលលក្ខខណ្ឌកំណត់ត្រូវបានបំពេញដោយពេញលេញ ក្រុមប្រឹក្សានឹងសម្រេចចាត់វិធានការបន្ទាប់។

លោកMichelleប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបបានថ្លែងក្នុងបណ្តាញទំនាក់ទំនងសង្គមថា នេះជាខណៈពេលជាប្រវត្តិសាស្ត្រមួយ ដោយបង្ហាញថា នៅលើផ្លូវចូលរួមសហភាពអឺរ៉ុប អ៊ុយក្រែននិងម៉ុលដាវីបានបោះជំហានសំខាន់មួយ៕


អ្នកបកប្រែ:刘妍
ប្លុកពិសេស