ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្ថបទសម្រង់ពីសៀវភៅ«ធ្វើឱ្យមហាជនមានជីវភាពល្អ---ដានជើងរបស់លោក Xi Jinping នៅស្រុក Zhengding»
2022-06-24 16:15:21cri
Share with:

ខែធ្នូឆ្នាំ១៩៧៨ សន្និសីទពេញអង្គលើកទី  នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានបើកធ្វើ ដែលបើកទំព័រនៃកំណែទម្រង់និងបើកទូលាយ និងការបង្កើតសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន មហាប្រឹថពីចិនបានបញ្ចេញកម្លាំងរស់រវើកយ៉ាងផុលផុស។

ចុងខែមីនាឆ្នាំ ១៩៨២ រថយន្តមួយគ្រឿងកំពុងបើកយ៉ាងលឿនតាមផ្លូវជាតិលេខ ១០៧ ពីក្រុង Shijiazhuang ទៅកាន់ស្រុក Zhengding ខេត្ត Hebei យុវជនដែលជិះក្នុងរថយន្តគឺលោកXi Jinping ដែលធ្វើដំណើរទៅស្រុក Zhengding ដើម្បីឡើងកាន់តំណែង

ស្រុក Zhengding ស្ថិតនៅភាគខាងជើងក្រុង Shijiazhuang ខេត្ត Hebei គឺជាកន្លែងវប្បធម៌និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅ តំបន់ភាគខាងជើងរបស់ប្រទេសចិន នាដំណាច់ឆ្នាំ ១៩៨១ ស្រុក Zhengding មានប្រជជនចំនួន  សែន  ម៉ឺននាក់ ប្រាក់ចំណូលគឺជាមធ្យមក្នុងមនុស្សម្នាក់គឺជាង ១៤០ យាន់ប្រាក់ចិន

រថយន្តឆ្លងកាត់ស្រែចម្ការនិងផ្ទះកសិករហូរហែរ ទិដ្ឋភាពទាំងនេះធ្វើឱ្យលោក Xi Jinping នឹករលឹកដល់ភូមិ Liangjiahe ស្រុក Yanchuan ខេត្ត Shannxi ដែលលោកបានចាកចេញពីក្រុងប៉េកាំងក្នុងអាយុ ១៥ ឆ្នាំ និងទៅរស់នៅនិងធ្វើពលកម្មអស់រយៈពេល  ឆ្នាំ។

ឆ្នាំ ១៩៧៥ លោក Xi Jinping បានចាកចេញពីភូមិ Liangjiahe ទៅចូលរៀននៅក្នុងសាកលវិទ្យាល័យ Tsinghua ក្រោយពីបញ្ចប់ការសិក្សា លោកបានបំពេញការងារនៅខុទ្ទកាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋ និងខុទ្ទកាល័យគណៈកម្មាធិការយោធាមជ្ឈិម ហើយមានតួនាទីជាលេខាធិការរបស់លោក Geng Biao ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការពារជាតិចិន

នាដំណាច់ឆ្នាំ ១៩៨១ លោក Xi Jinping បានលើកឡើងដោយខ្លួនឯងថាចង់ចាកចេញពីក្រុងប៉េកាំងទៅធ្វើការនៅតំបន់មូលដ្ឋាន រឿងនេះបានធ្វើឱ្យមេដឹកនាំ សាច់ញាតិនិងមិត្តភក្តិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

បើចង់ធ្វើការនៅតំបន់មូលដ្ឋានអាចទៅកងទ័ពវាល!

   បានទៅរស់នៅជនបទច្រើនឆ្នាំហើយ ឥឡូវនឹងចាកចេញពីប៉េកាំងទៀត...

បើសិនជាចង់ធ្វើនយោបាយ នៅប៉េកាំងក៏អាចធ្វើបាន មិនបាច់យកទុក្ខមកដាក់ខ្លួនទេ!

   ការយកចិត្តទុកដាក់បែបនេះ លោក Xi Jinping អាចយល់ច្បាស់ បន្ទាប់ពីចលនាបដិវត្តិន៍វប្បធម៌ទើបតែបញ្ចប់មិនយូរប៉ុន្មាន យុវជនទីក្រុងដែលចុះធ្វើពលកម្មនៅជនបទជាច្រើនបានត្រឡប់ទៅទីក្រុងវិញ ជីវភាពរស់នៅនៅជនបទដ៏លំបាកជាច្រើនឆ្នាំធ្វើឱ្យយុវជនមួយចំនួនកើតមានអារម្មណ៍សំណង ពោលគឺបានរងទុក្ខវេទនាច្រើនហើយ ឥឡូវវិលត្រឡប់មកដល់ទីក្រុងហើយ គួររីករាយនឹងការរស់នៅ ហេតុនេះបានលេចចេញនិន្នាការដែលលំអៀងទៅរកសម្ភារៈនិយម និងស្វែងរកការរស់នៅយ៉ាងសុខស្រួល

មួយរយៈពេលកន្លងមក លោក Xi Jinping ចាប់ផ្តើមគិតពិចារណាថា តើជំនាន់យើងគួរប៉ះប៉ូវយុវភាពដែលបានបាត់បង់ដោយរបៀបនេះឬទេ? "ចលនាបដិវត្តិន៍វប្បធម៌"បានបញ្ចប់ មនុស្សគ្រប់គ្នាគួរតែថែរក្សានិងឱ្យតម្លៃលើឱកាសប្រវត្តិសាស្រ្តនៃកំណែទម្រង់និងបើកទូលាយ ក្នុងនាមជាមនុស្សដែលឆ្លងកាត់ភាពវឹកវរ កាន់តែត្រូវចេញមកទទួលខុសត្រូវ ដោយចូលរួមក្នុងជួរមុខនៃកំណែទម្រង់និងបើកទូលាយ

ប៉ុន្តែ អ្វីដែលធ្វើឱ្យលោក Xi Jinping ប្តេជ្ញាយ៉ាងពិតប្រាកដទៅធ្វើតាំងពីតំបន់មូលដ្ឋាន គឺភាពរំជួលចិត្តដែលបងប្អូនអ្នកស្រុកភូមិ Liangjiahe នាំមកឱ្យលោក ក្រោយពីចាកចេញពីភូមិ Liangjiahe លោក Xi Jinping មិនដែលផ្តាច់ទំនាក់ទំនងជាមួយអ្នកភូមិឡើយ គ្រួសារមួយណាមានរឿងរីករាយនិងរឿងពិបាកសុទ្ធតែផ្ញើសំបុត្រប្រាប់លោក នរណាមានឱកាសទៅប៉េកាំង ក៏នឹងរកមធ្យោបាយ ដើម្បីជួបជាមួយលោក ប្រាប់លោកពីសភាពការណ៍ក្នុងភូមិ

យូរៗទៅ លោកXi Jinping មានអារម្មណ៍ធ្ងន់ក្នុងចិត្តថា ខ្លួនបានចាកចេញពីភូមិ Liangjiahe ជិត  ឆ្នាំមកហើយ សន្និសីទពេញអង្គលើកទី  នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ ក៏បានបើកធ្វើកាលពី  ឆ្នាំមុន ទោះជីវភាពរស់នៅរបស់ប្រជាកសិករមានការកែលម្អខ្លះ តែកែមិនបានច្រើននិងលឿន។ នៅប្រទេសចិននៅមានភូមិដូចភូមិ Liangjiahe រាប់សែនម៉ឺន ពេលណាទើបប្រជាកសិករអាចរស់នៅយ៉ាងសម្បូរសប្បាយតើធ្វើយ៉ាងណាដើម្បីធ្វើការយ៉ាងប្រាកដប្រជាជូនមហាជនក្នុងតំបន់មូលដ្ឋាន?

ប្រឈមនឹងការយកចិត្តទុកដាក់និងការព្រួយបារម្ភរបស់អ្នកផងចំពោះសំណើសុំចុះទៅធ្វើការនៅតំបន់មូលដ្ឋាន លោក Xi Jinping បានពន្យល់ថា នៅប៉េកាំង នៅក្នុងអង្គភាពមជ្ឈិម និងនៅក្បែរមេដឹកនាំ ឈរនៅកន្លែងខ្ពស់ មានចក្ខុវិស័យទូលាយ និងទទួលបានព័ត៌មានច្រើន ប៉ុន្តែឃ្លាតឆ្ងាយពីប្រជាជន និងការអនុវត្តជាក់ស្ដែងក្នុងសង្គម។ មានតែចុះទៅតំបន់មូលដ្ឋាន នៅជិតនឹងមហាជន ទើបអាចធ្វើការជាក់ស្តែងជូនពួកគេ

   “មិនថាលំបាកប៉ុណ្ណាទេ តើវាអាចពិបាកជាងពេលចុះធ្វើពលកម្មនៅជនបទដែរឬទេ?” គាត់

បានលួងចិត្តគ្រប់គ្នាបែបនេះ។

មុនចេញដំណើរ អ្នកស្គាល់ខ្លះមកជូនដំណើរលោក Xi Jinping ក្នុងនោះបូករួមទាំងលោក

Wang Yuanjian អ្នកនិពន្ធរឿងនៃក្រុមហ៊ុនផលិតភាពយន្ត Bayi លោកបានប្រាប់លោក Xi Jinping ថា អ្នកទៅដល់ជនបទ ត្រូវចូលក្នុងហ្វូងមហាជន នៅជាមួយមហាជន។

បន្ទាប់ពីលោក Xi Jinping ទៅដល់ខេត្តHebei លោកបានប្រាប់លោក Xie Feng លេខាបក្សទីមួយនៃក្រុង Shijiazhuang ថា ចង់ទៅធ្វើជាលេខាបក្សនៅភូមិតំបន់ភ្នំដែលក្រីក្របំផុតនិងអន់ថយបំផុត

លោក Xie Feng ឆ្លើយថា ថ្នាក់ស្រុកកាន់តែសមស្របនឹងកម្មាភិបាលធ្វើការងារជាក់ស្តែង និងលត់ដំរីកចម្រើនឡើង ក្រោយពីគិតគូរ យើងចង់ចាត់ចែងអ្នកទៅកាន់តំណែងជាលេខា

រងបក្សនៃស្រុកZhengding

ស្រុកZhengding?”

បាទ។ នេះគឺជាស្រុកល្អមួយ ជាសុ្រកឈានមុខក្នុងការរៀនសូត្រតាមភូមិDazhai មិនតែប៉ុណ្ណោះទេ ថ្នាក់ដឹកនាំក៏សាមគ្គីគ្នាណាស់

ខ្ញុំគោរពតាមការចាត់ចែងរបស់បក្ស

   អ៊ីចឹងហើយ លោក Xi Jinping ដែលដើមឡើយចង់ធ្វើតាំងពីលេខាបក្សភូមិតំបន់ភ្នំ បានដើរលើផ្លូវចូលកាន់មុខតំណែងនៅស្រុកZhengding

អ្នកបកប្រែ:王昭君
ប្លុកពិសេស