ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
2022-06-24 15:07:35cri
Share with:

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក
Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ។

 លោក Wang Yi បានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងអ៊ីរ៉ង់ រីករាយក្នុងការប្រកាន់ខ្ជាប់នូវស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំជាមួយភាគីអ៊ីរ៉ង់លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងការយកចិត្តទុកដាក់សំខាន់ៗ ។

លោក Abdollahian បានជម្រាបវឌ្ឍនភាពចុងក្រោយនៃការចរចាស្តីពីការចាប់ផ្តើមឡើងវិញនៃការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ដោយលើកឡើងថា ទង្វើអនុត្តរភាពរបស់អាមេរិកគឺជាឧបសគ្គដ៏សំខាន់នៃការចរចានាពេលបច្ចុប្បន្ននេះ ។ ភាគីអ៊ីរ៉ង់នឹងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ជាតិរបស់ខ្លួន ហើយថែមទាំងខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ ។

  ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ប្រទេសចិនប្រឆាំងនឹងការធ្វើនយោបាយធូបនីយកម្មនៃកិច្ចការអង្គការថាមពលបរមាណូអន្តរជាតិ ហើយអាមេរិកគួរតែទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួន និងឆ្លើយតបយ៉ាងសកម្មចំពោះការទាមទារសមហេតុផលរបស់ភាគីអ៊ីរ៉ង់ ។ ភាគីចិននឹងបន្តគាំទ្រដំណើរការចរចានិងរីករាយក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយភាគីអ៊ីរ៉ង់៕

អ្នកបកប្រែ:王幸
ប្លុកពិសេស