នេះជារូបភាពភូមិបុរាណ Xidi នៃក្រុងHuangshanខេត្ត Anhui ប្រទេសចិនដែលថតនៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២២នេះ។ ភ្លៀងទើបរាំង ភូមិបុរាណមានភាពស្រស់ស្អាតកាន់តែគួរឱ្យទាក់ចិត្ត លំនៅដ្ឋានបែបប្រពៃណីនៃខេត្តAnhuiរួមជាមួយនឹងទិដ្ឋភាពស្រែចម្ការបង្កើតចាផ្ទាំងគំនូដ៏ស្រស់ស្អាត។
គួរបញ្ជាក់ថា ភូមិXidi បានត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះការពារបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីឆ្នាំ២០០០ ។ ភូមិនេះជាតំណាងសំណង់អគារលក្ខណៈពិសេសនៃខេត្តAnhui ត្រូវគេសម្គាល់ជា “សារមន្ទីរលំនៅដ្ឋានរជ្ជកាលMING និងរជ្ជកាលQINGរបស់ប្រទេសចិន” នៅឆ្នាំ២០២១ អង្គការទេសចរណ៍ពិភពលោកបានផ្តល់ងារជា “ភូមិជនបទទេសចរណ៍ល្អបំផុតលើពិភពលោក” ឱ្យភូមិនេះ។ ពីដើមឆ្នាំនេះមក ភូមិបុរាណXidi បានផ្តោតលើការកសាងជនបទស្អាត ដើម្បីកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលមនុស្សនិងធម្មជាតិរួមរស់ដោយចុះសម្រុះ៕