ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តុលាការកំពូលសហរដ្ឋអាមេរិកបានច្រានចោលច្បាប់រដ្ឋញូវយ៉កស្តីពីការដាក់កំហិតលើការកាន់កាំភ្លើង
2022-06-24 15:25:22cri
Share with:

      តុលាការកំពូលសហរដ្ឋអាមេរិកបានប្រកាសការកាត់ក្តីមួយនៅថ្ងៃទី២៣ ខែមិថុនា ដែលបានច្រានចោលច្បាប់ ស្តីពីការដាក់កំហិតលើការកាន់កាំភ្លើងនៃរដ្ឋញូវយ៉ក។

      ការកាត់ក្តីនេះទទួលបានការគាំទ្រពីចៅក្រមកំពូលប្រកាន់អភិរក្សនិយមចំនួន៦នាក់ ខណៈចៅក្រមកំពូលប្រកាន់សេរីនិយមចំនួន៣នាក់បានបង្ហាញពីការប្រឆាំង។ ច្បាប់ដែលបានត្រូវច្រានចោលបានចូលជាធរមាននៅរដ្ឋញូវយ៉កពីឆ្នាំ១៩១៣ ដែលបានអនុញ្ញាតឱ្យប្រជាជនក្នុងរដ្ឋកាន់កាំភ្លើងដោយលាក់លាមនៅកន្លែងសាធារណៈបន្ទាប់ពីទទួលបានលិខិតស្របច្បាប់។ 

        អ្នកវិភាគផ្នែកច្បាប់របស់អាមេរិកបានសម្គាល់ថា ការកាត់ក្តីនៃតុលាការកំពូលអាមេរិកនេះប្រហែលនឹងដាក់កំហិតលើសមត្ថភាពគ្រប់គ្រងកាំភ្លើងក្នុងរដ្ឋនិងតំបន់  ដែលគ្មានប្រយោជន៍ដល់ការគ្រប់គ្រងបញ្ហាអំពើហិង្សាបង្កដោយកាំភ្លើងក្នុងអាមេរិក៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស