ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើពិភពលោកនឹងវិវឌ្ឍរីកចម្រើនទៅរកទិសដៅយ៉ាងណា ? ប្រទេសចិនបានផ្តល់ចម្លើយតាមរយៈការអនុវត្តជាក់ស្ដែង
2022-06-24 16:44:45cri
Share with:

    "តើពិភពលោកនឹងវិវឌ្ឍរីកចម្រើនទៅរកទិសដៅយ៉ាងណា ? សន្តិភាពឬសង្រ្គាម ? ការអភិវឌ្ឍការថមថយចុះ ? ការបើកទូលាយការបិទទ្វារ ? កិច្ចសហប្រតិបត្តិការការតតាំងគ្នា ?"ក្នុងពិធីសម្ពោធវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេស BRICS ដែលធ្វើឡើងនៅយប់ថ្ងៃទី ២២ ខែមិថុនា "សំណួរយុគសម័យ"ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងពេលថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូគួឱ្យយើងមានចំណាប់អារម្មណ៍និងការគិតពិចារណាយ៉ាងជ្រាលជ្រៅ 

    "យើងត្រូវសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោក " "យើងត្រូវជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍជាសកលប្រកបដោយនិរន្តរភាពជាមួយគ្នា" "យើងត្រូវរួមសុខរួមទុក្ខដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ " "យើងត្រូវប្រកាន់ខ្ជាប់ភាពបរិយាប័ន្ននិងភាពរួមបញ្ចូលគ្នាដើម្បីរួមគ្នាពង្រីកការបើកទូលាយនិងការចុះសម្រុងគ្នា" គំនិតផ្តួចផ្តើម ៤ ចំណុចដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនេះ បានបញ្ចេញព័ត៌មានយ៉ាងលេចធ្លោថា ចិននឹងគាំពារសន្តិភាពនិងជំរុញការអភិវឌ្ឍ ក៏ដូចជាឆ្លុះបញ្ចាំងពីក្តីបំណងរួមរបស់ប្រជាជននៃប្រទេសនានា ហើយក៏បានផ្តល់ចម្លើយដោយគ្រប់ជ្រុងជ្រោយចំពោះ"សំណួរយុគសម័យ"ផងដែរ  ទាក់ទិននឹងរឿងនេះ លោក Manuel Flores អតីតសមាជិករដ្ឋសភាសាល់វ៉ាឌ័របានវាយតម្លៃថា សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍរបស់ពិភពលោក 

    បើថ្លែងអំពីការអភិវឌ្ឍ លក្ខខណ្ឌចម្បងគឺត្រូវមានសុវត្ថិភាព  នេះគឺជាមូលហេតុសំខាន់ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមខាងសន្តិសុខជាសកលក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន  ក្នុងសុន្ទរកថាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានរំលឹកឡើងវិញនូវសង្គ្រាមលោកទាំងពីរលើកនិងការបដិបក្ខគ្នាដែលមនុស្សជាតិបានឆ្លងកាត់ជាបន្តបន្ទាប់ដោយលើកឡើងថា វិបតិ្តអ៊ុយក្រែននាពេលបច្ចុប្បន្នបានផ្តល់ការព្រមានដល់ពិភពលោក ពោលគឺ អំពាវនាវឱ្យសហគមន៍អន្តរជាតិលុបបំបាត់ទស្សនផលបូកសូន្យ ក៏ដូចជារួមគ្នាប្រឆាំងនឹងអនុត្តរភាពនិយមនិងអំណាចផ្តាច់ការខាងនយោបាយ  ធ្វើឱ្យពន្លឺព្រះអាទិត្យដែលពោរពេញទៅដោយសន្តិភាពបំភ្លឺពិភពលោក 

    សូមបញ្ជាក់ថា ពាក្យសំដីទាំងនេះមិនត្រឹមតែបានបង្ហាញពីមូលហេតុចម្បងនៃការកើតមានឱនភាពផ្នែកសន្តិភាពនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវផែនការសម្រាប់ដោះស្រាយឱនភាពនេះដែលមានលក្ខណៈចំគោលដៅជាក់ស្តែងយ៉ាងខ្លាំង ដូច្នេះហើយ វាទទួលបានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ 

    ការអភិវឌ្ឍជាមធ្យោបាយគន្លឹះសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ហើយក៏ជាប្រធានបទសំខាន់នៃកិច្ចជំនួបនៃអ្នកដឹកនាំប្រទេស BRICS លើកនេះផងដែរ  ឆ្នាំនេះ ប្រទេសចិនធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលប្រទេស BRICS ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល ៥ ឆ្នាំ ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងប្រទេសចិននិងប្រទេស BRICS បានឡើងដល់ ៤៩០,៤២ ពាន់លានដុល្លារអាមេរិកដែលបានកើនឡើង ៣៩,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២  កិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS គឺជាភាពជោគជ័យនៃពហុភាគីនិយម ហើយក៏ជាលទ្ធផលជាផ្លែផ្កានៃការប្រកាន់ខ្ជាប់នូវ"ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព" "ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល"និង"ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្នចំណែកឯប្រការទាំងនេះសុទ្ធតែជាខ្លឹមសារគន្លឹះនៃគំនិតផ្តួចផ្តើមផ្នែកសន្តិសុខជាសកល ហើយក៏ជាសក្សីនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញការបង្កើតសហគមន៍រួមអភិវឌ្ឍន៍ជាសកលផងដែរ 

    គួររំលឹកផងដែរថា តើពិភពលោកនឹងវិវឌ្ឍរីកចម្រើនទៅរកទិសដៅយ៉ាងណា ? ប្រទេសចិនបានផ្តល់ចម្លើយតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួនរួចហើយ បន្ទាប់មក ឱ្យតែប្រទេស BRICS មានគោលបំណងដូចគ្នា រួមសុខរួមទុក្ខនិងរួមសហការជាមួយគ្នា នោះ វាមិនត្រឹមតែនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS នឹងទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើឱ្យសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកទទួលបានកម្លាំងវិជ្ជមានកាន់តែច្រើនផងដែរ 

អ្នកបកប្រែ:魏伟
ប្លុកពិសេស