ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធ្វើជាអ្នកនាំមុខគេក្នុងការធ្វើកំណែទម្រង់និងបើកទូលាយ៖ដានជើងរបស់លោកXi Jinpingនៅក្រុងសៀងហៃ
2022-06-24 15:12:10cri
Share with:

រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៧ កិច្ចប្រជុំកម្មាភិបាលទទួលខុសត្រូវផ្នែកបក្សនិងរដ្ឋបាលក្រុងសៀងហៃបានបើកធ្វើ ដោយប្រកាសថា មជ្ឈិមបក្សកុម្មុយនិស្តចិនសម្រេច តែងតាំងលោXi Jinpingជាលេខាធិការបក្សក្រុងសៀងហៃ។


នៅក្នុងដំណាក់កាលការងារក្នុងតំបន់អស់រយៈពេលរាប់សិបឆ្នាំរបស់លោកXiJinping ក្រុងសៀងហៃជាចំណតសំខាន់មួយ។លើកនេះ លោកXiJinpingបានឈានចូលក្រុងសៀងហៃ ហើយប្រឈមមុខនឹងបន្ទុកដ៏ធ្ងន់មួយ គឺនៅក្នុងដំណាក់កាលគន្លឹះនៃការធ្វើកំណែទម្រង់ និងការអភិវឌ្ឍនៅក្រុងសៀងហៃដែលជាទីក្រុងអន្តរជាតិទំនើប ធ្វើយ៉ាងម៉េចអាចរក្សាលំនឹងស្ថានការណ៍ បង្រួបបង្រួមគំនិត បន្តទិន្នាការដ៏ល្អប្រសើរនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម?

    លោកXi Jinpingផ្តោតសំខាន់ទៅលើស្ថានការណ៍ទាំងមូល ចាប់យកចំណុចសំខាន់ ពង្រឹងការកសាងបក្ស ប្រមូលផ្តុំគំនិតឯកភាព ជំរុញការអភិវឌ្ឍ ប្រមូលផ្តុំកម្លាំងធនធានមនុស្ស ជំរុញនិងលើកទឹកចិត្តកម្មាភិបាលនិងប្រជាជន បានធ្វើឱ្យក្រុងសៀងហៃវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀតក្នុងពេលរយៈពេលដ៏ខ្លី។

    ទោះបីការងារនៅទីក្រុងសៀងហៃមានតែ៧ខែនិង៤ថ្ងៃប៉ុណ្ណោះ តែដានជើងរបស់លោកXi Jinpingបានគ្រប់ដណ្តប់ស្រុក និងខណ្ឌចំនួន១៩ ។បច្ចុប្បន្ន រំលឹកឡើងវិញទិដ្ឋភាពជាង១០ឆ្នាំមុន កម្មាភិបាលនិងប្រជាជននៅក្រុងសៀងហៃនៅតែចាំច្បាស់ថា ពេលនោះ ទើបមកដល់ក្រុងសៀងហៃ លោកXiJinpingបានធ្វើការងារភ្លាម ហើយជួបសំណេះសំណាលនិងផ្លាស់ប្តូរយោបល់ជាមួយពួកគេនៅក្នុងស្ថាប័នបក្សនិងរដ្ឋបាល សហគ្រាស ទីផ្សារនិងអាគារ សង្កាត់និងស្រែចម្ការជាដើម។

ពេលលោកXi Jinpingកាន់មុខតំណែងជាលេខាធិការបក្សនៅក្រុងសៀងហៃ បានបន្សល់ទុកការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ទីក្រុង។គម្រោងយុទ្ធសាស្ត្រ ទស្សនៈសំខាន់ និងការងារសំខាន់ដែលលោកបានគ្រោងនៅពេលនោះនៅតែនាំមុខទិសដៅអភិវឌ្ឍរហូតដល់បច្ចុប្បន្ន។


    ចំពោះកន្លែងបង្កើតបក្សកុម្មុយនិស្តចិន លោកXi Jinpingបានលើកឡើងថា ការកសាងបក្សនៅក្រុងសៀងហៃត្រូវតែឈានមុខគេនៅទូទាំងប្រទេស។ លោកបានគូសបញ្ជាក់ថា ត្រូវតម្កល់ការកសាងនយោបាយជាអាទិភាព ត្រូវបង្ហាញពីការដឹកនាំរបស់បក្សកុម្មុយនិស្តចិនសម្រាប់ការងារទាំងអស់។ លោកបានអនុវត្តគោលនយោបាយនិងគម្រោងផែនការរបស់មជ្ឈិមបក្សក្នុងការងារជាក់ស្តែង និងជាគំរូដែលគាំពាកិត្យានុភាពនិងដឹកនាំជាសមូហភាពរបស់មជ្ឈិមបក្ស។

    ទាក់ទិននឹងការកំណត់ទិសដៅអភិវឌ្ឍន៍នៃក្រុងសៀងហៃ លោកXiJinpingបានតម្រូវការគ្រោងនិងគិតពិចារណាការអភិវឌ្ឍពេលអនាគតនៃក្រុងសៀងហៃទៅលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុងសៀងហៃ ផ្ដោតលើទិន្នាការធំនៃសាកលភាវូបនីយកម្ម ផ្ដោតលើនិម្មាបនកម្មនៃការអភិវឌ្ឍទូទាំងប្រទេស ផ្ដោតលើការគម្រោងផែនការទូទៅនៃការអភិវឌ្ឍតំបន់ដីសណ្ដទន្លេយ៉ង់សេ្ស។ “ការផ្ដោតទាំង៤”បានក្លាយទៅជាចំណុចមូលដ្ឋានគិតពិចារណានៃការងារក្រុងសៀងហៃ។ការអភិវឌ្ឍជាសមូហភាពនៅតំបន់ដីសណ្តទន្លេយ៉ង់សេ្សដែលលោកXi Jinpingយកចិត្តទុកដាក់ខ្ពស់និងជំរុញយ៉ាងសកម្មបានឡើងកម្រិតជាយុទ្ធសាស្ត្រជាតិនាពេលបច្ចុប្បន្ន។

    ក្រោមបរិបទពេលនោះ លោកXi Jinpingបានលើកឡើងដោយច្បាស់លាស់ថា ការអភិវឌ្ឍនៅតែជាការងារស្នូលនិងភារកិច្ចទី១នៃក្រុងសៀងហៃ ហើយលើកឡើងថា ត្រូវចាត់ទុកការបើកចំហគំនិតជាវិធីសាស្ត្រដោះស្រាយបញ្ហានិងសភាពការណ៍ថ្មីក្នុងដំណើរអភិវឌ្ឍន៍។លោកបានលើកឡើងគំនិតយុទ្ធសាស្ត្រអំពីអភិវឌ្ឍន៍ដោយសម្របសម្រួលសម្រាប់យន្តការឧស្សាហកម្មនៅក្រុងសៀងហៃ។លោកបានទាមទារឱ្យចាត់ទុកការច្នៃប្រឌិតថ្មីដោយម្ចាស់ការ ជាកម្លាំងចលករនៃការអភិវឌ្ឍនៅថ្ងៃក្រោយ។លោកបានគូសបញ្ជាក់អត្ថន័យសំខាន់នៃការអភិវឌ្ឍន៍ជាវិទ្យាសាស្ត្រ។

    លោកXiJinpingបានកំណត់ស្មារតីទីក្រុងថ្មីសម្រាប់ក្រុងសៀងហៃ គឺ 
“បរិយាបន្ន ស្វែងរកភាពឆ្នើម បើកទូលាយនិងប្រាជ្ញា ទឹកចិត្តទូលាយរមទម” 
លើកកម្ពស់លក្ខណៈសម្បត្តិរបស់ទីក្រុងសៀងហៃ ក៏បានត្រួសត្រាយខ្លឹមសារនៃការកសាងស្មារតីនិងអរិយធម៌ទីក្រុង ព្រមទាំងការកសាងទីក្រុងវប្បធម៌ថ្នាក់អន្តរជាតិផងដែរ។


    លោកXiJinpingបានលើកឡើងជាច្រើនដងថា ក្រុងសៀងហៃត្រូវឈានលំដាប់ជួរមុខនៅទូទាំងប្រទេស បញ្ហាដំណោះស្រាយយន្តការទីក្រុងនិងជនបទ ត្រូវដោះស្រាយបញ្ហាលំបាកបំផុតដែលប្រជាជនយកចិត្តទុកដាក់បំផុត លោកក៏ធ្វើអធិប្បាយសំខាន់ដល់ការគ្រប់គ្រងទីក្រុងធំៗ ហើយជំរុញការស្វែងរកថ្មីដ៏សំខាន់។

    អ្វីទាំងអស់ជាការខិតខំប្រឹងប្រែងរបស់លោកXiJinpingសម្រាប់ការអភិវឌ្ឍទីក្រុង ការរីកចម្រើនសង្គម កែលម្អជីវភាពរស់នៅរបស់ប្រជាជន ហើយក្លាយទៅជារឿងរ៉ាវរបស់ក្រុងសៀងហៃ ការអនុវត្តប្រាកដប្រជារបស់ក្រុងសៀងហៃ និងជាមេរៀនជាគំរូដែលដោះស្រាយបញ្ហាលំបាកក្នុងការអភិវឌ្ឍរបស់ក្រុងសៀងហៃនៅពេលអនាគត។

រាប់សិបឆ្នាំកន្លងទៅនេះ រឿងរ៉ាវក្រុងសៀងហៃរបស់លោកXiJinpingនៅតែថ្មីក្នុងដូងចិត្តរបស់ប្រជាជនក្រុងសៀងហៃជានិច្ច។ដានជើងរបស់លោកXiJinpingនៅក្រុងសៀងហៃបានដក់ជាប់យ៉ាងជ្រាលជ្រៅលើទឹកដីនៃកំណែទម្រង់និងការបើកទូលាយនៅទីក្រុងសៀងហៃ។បន្ទាប់ពីធ្វើការងារនៅមជ្ឈិមបក្សចិន លោកXiJinpingបានចុះត្រួតពិនិត្យការងារនៅក្រុងសៀងហៃជាច្រើនដង ហើយឱ្យបេសកកម្មនិងភារកិច្ចថ្មីដល់ក្រុងសៀងហៃ។ក្រុងសៀងហៃដែលជាទីក្រុងបានបង្កើតអច្ឆរិយជាច្រើនមុខជានឹងបង្កើតអច្ឆរិយថ្មីក្នុងយុគសម័យថ្មីជាមិនខាន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស