ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Hu Hailan អ្នកវិទ្យាសាស្ត្រចិនទទួលបាន"ពានរង្វាន់អ្នកវិទ្យាសាស្ត្រស្ត្រីឆ្នើមពិភពលោក"
2022-06-24 17:50:42cri
Share with:

ពិធីប្រគល់រង្វាន់នៃ"ពានរង្វាន់អ្នកវិទ្យាសាស្ត្រស្ត្រីឆ្នើមពិភពលោក"ឆ្នាំ ២០២២ ប្រារព្ធឡើងនៅថ្ងៃទី ២៣ ខែមិថុនានៅទីស្នាក់ការទូទៅអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិនៅក្រុងប៉ារីស ។ 

លោកស្រី Hu Hailan នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសរសៃប្រសាទនៃសាកលវិទ្យាល័យ Zhejiang ប្រទេសចិននិងអ្នកវិទ្យាសាស្ត្រស្ត្រីបួននាក់ផ្សេងទៀតបានទទួលពានរង្វាន់នៅឆ្នាំ ២០២២ នេះ ។

អង្គការយូណេស្កូបានចេញផ្សាយពីមុនថា លោកស្រី Hu Hailan "ទទួលបាន"ពានរង្វាន់ដោយសារការរកឃើញសំខាន់ៗរបស់លោកស្រីក្នុងផ្នែកសរសៃប្រសាទ ហើយការងាររបស់លោកស្រីបានជំរុញការសិក្សាស្រាវជ្រាវអំពីថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តជំនាន់ថ្មី"៕

អ្នកបកប្រែ:王幸
ប្លុកពិសេស