ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថភ្លើងក្រោមដីនៃក្រុងសេនហ្វ្រេនស៊ីស្កូអាមេរិកបានកើតមានករណីផ្ទុះអាវុធ បណ្តាលឱ្យមនុស្សមួយនាក់ស្លាប់និងមួយនាក់រងរបួស
2022-06-24 15:27:11cri
Share with:

      ព្រឹកថ្ងៃទី២២ ខែមិថុនា ទីក្រុងសេនហ្វ្រេនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ាអាមេរិកបានកើតមានការបាញ់ប្រហារដោយកាំភ្លើង បុរសម្នាក់បានបាញ់កាំភ្លើងក្នុងរថភ្លើងក្រោមដី បានបណ្តាលឱ្យមនុស្សមួយនាក់ស្លាប់និងមួយនាក់រងរបួស។ជនជាប់សង្ស័យកំពុងរត់គេចខ្លួន។

      នៅវេលាម៉ោង១០ ថ្ងៃដដែល រថភ្លើងកើតហេតុបានចេញដំណើរពីសហគមន៍សង្កាត់ Forest Hillទៅកាន់សង្កាត់កាស្ត្រូ។ 

      ប៉ូលីសមិនទាន់បញ្ជាក់ថាពេលកើតហេតុតើមានមនុស្សប៉ុន្មាននាក់លើរថភ្លើងទេ។ឯអត្តសញ្ញាណរបស់អ្នករងគ្រោះនិងជនសង្ស័យក៏មិនទាន់ប្រកាស។ បច្ចុប្បន្ននេះប៉ូលីសកំពុងស្វែងរកជនសង្ស័យ៕

 

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស