ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចរាចរណ៍ទំនិញទូទាំងប្រទេសចិនបន្តស្តារឡើងវិញ ដំណើរការកំពង់ផែមានមានស្ថិរភាព និងមាននិន្នាការទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរ
2022-06-24 16:16:46cri
Share with:

       ទិន្នន័យថ្មីបំផុតបង្ហាញថា ចរាចរណ៍ទំនិញទូទាំងប្រទេសចិនបន្តស្តារឡើងវិញ ដំណើរការនៃកំពង់ផែមានមានស្ថិរភាពនិងមាននិន្នាការទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរ បរិមាណលើកដាក់កុងតឺន័របានកើនឡើង ១៦.១% បើធៀបនឹងខែមុន។

       យោងតាមទិន្នន័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន នៅថ្ងៃទី ២៣ ខែមិថុនា ការដឹកជញ្ជូនទំនិញតាមផ្លូវដែកជាតិបន្តរក្សាការដំណើរក្នុងកម្រិតខ្ពស់ ដោយដឹកជញ្ជូនទំនិញ ១០៧៧.៥ តោន មានកម្រិតស្មើនឹងខែមុន។ កំពង់ផែសម្រេចការលើកដាក់ទំនិញ ៣៥៤៧.១ តោន កើនឡើង ១១.៧% បើធៀបនឹងខែមុន សម្រេចការលើកដាក់កុងតឺន័រ ៨៣.៥ ម៉ឺន TEU កើនឡើង ១៦.១%។ ជើងអាកាសចរណ៍ស៊ីវិលដឹកទំនិញចំនួន ៨៥៥ ជើង ធ្លាក់ចុះ ០.៣%បើធៀបនឹងខែមុន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស