ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអ.ស.ប.បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយ និងការគាំទ្រកាន់តែច្រើនដល់អាហ្វហ្កានីស្ថាន
2022-06-24 15:26:33cri
Share with:

       លោក ZhangJun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកចំហ ស្តីពីបញ្ហាអាហ្វហ្កានីស្ថាននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.   លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយ និងការគាំទ្រកាន់តែច្រើនដល់អាហ្វហ្កានីស្ថាន។

      លោក  ZhangJun បានលើកឡើងថា  អាហ្វហ្កានីស្ថានកំពុងស្ថិតនៅអំឡុងពេលគន្លឹះដែលប្រែពីភាពចលាចលទៅកាន់អភិបាលកិច្ចសហគមន៍អន្តរជាតិគួរផ្តល់ជំនួយ និងការគាំទ្រកាន់តែច្រើន។ ទីមួយ ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាលក្ខណៈស្ថាបនា ដើម្បីគាំទ្រអាហ្វហ្កានីស្ថានសម្រេចបាននូវអភិបាលកិច្ចជាតិដោយម្ចាស់ការនិងប្រកបដោយប្រសិទ្ធភាព។ ទីពីរ ត្រូវបង្កើនការបណ្តាក់ធនធាន ដើម្បីជួយអាហ្វហ្កានីស្ថានចេញផុតពីសភាពលំបាកទាំងសង្គមកិច្ចនិងសេដ្ឋកិច្ច។ ទីបី ត្រូវចាត់វិធានការដោយចម្រុះនិងគ្រប់ជ្រុងជ្រោយ ដើម្បីគាំទ្រអាហ្វហ្កានីស្ថានសម្រេចការអភិវឌ្ឍដោយល្អប្រសើរ។

      លោកបានបន្ថែមថា ភាគីចិនមានឆន្ទៈរួមជាមួយសហគមន៍អន្តរជាតិ  ដើម្បីរួមចំណែកថ្មីក្នុងការជួយអាហ្វហ្កានីស្ថានកសាងអនាគតកាន់តែល្អ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស