ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ទុក្ខលំបាករបស់ប្រជាជនអាហ្វហ្កានីស្ថានគ្រាន់តែជាមួយភាគតូចនៃការដែលប្រជាជនត្រូវរងទុក្ខដោយសារសកម្មភាពគឃ្លើននិងធ្វើតាមទំនើងចិត្តរបស់អាមេរិកតែប៉ុណ្ណោះ
2022-06-23 14:17:06cri
Share with:

ទាក់ទិននឹងរឿងដែលជនភៀសខ្លួនអាហ្វហ្កានីស្ថានមិនអាចទទួលបានការអនុញ្ញាតឱ្យចូលដែនអាមេរិក លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ទុក្ខលំបាករបស់ប្រជាជនអាហ្វហ្កានីស្ថានគ្រាន់តែជាមួយភាគតូចនៃការដែលប្រជាជនត្រូវរងទុក្ខដោយសារសកម្មភាពគឃ្លើននិងធ្វើតាមទំនើងចិត្តរបស់អាមេរិកតែប៉ុណ្ណោះ ។

យោងតាមការផ្សាយដំណឹងបានឱ្យដឹងថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ មក រដ្ឋបាលសេវាសញ្ជាតិនិងអន្តោប្រវេសន៍អាមេរិកបានទទួលពាក្យស្នើសុំជាង ៤៦០០០ ច្បាប់ពីជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដើម្បីសុំចូលដែនអាមេរិកតាមរយៈកម្មវិធី"ការដោះលែងដោយមានលក្ខខណ្ឌបែបមនុស្សធម៌" ប៉ុន្តែគិតរហូតដល់ថ្ងៃទី ២ ខែមិថុនាឆ្នាំនេះ មានតែពាក្យស្នើសុំចំនួន ២៩៧ ប៉ុណ្ណោះដែលត្រូវបានអនុម័ត មិនដល់មួយភាគរយនៃចំនួនសរុបផង ។

 លោក Wang Wenbin បានថ្លែងថា សហរដ្ឋអាមេរិកបានដើរឈ្លានពាននិងជ្រៀតជ្រែកនៅគ្រប់ទីកន្លែង បង្កការប៉ះទង្គិចនិងភាពចលាចល ប៉ុន្តែផលវិបាកនៃសកម្មភាពបែបនេះបែរជាត្រូវទទួលរងដោយប្រទេសតូចនិងទន់ខ្សោយ ។ បើទោះជាយ៉ាងនេះក្តី អាមេរិកនៅតែអួតអាងពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់ខ្លួន ហើយផ្សព្វផ្សាយអ្វីដែលហៅថាសណ្តាប់ធ្នាប់អន្តរជាតិដែលឈរមូលដ្ឋានច្បាប់នៅគ្រប់ទីកន្លែង ។ មិនដឹងថា នៅក្រោម"សណ្តាប់ធ្នាប់"របស់អាមេរិក តើឈាមរបស់ប្រជាជនស្លូតត្រង់ប៉ុន្មានបានហូរឈាមស្រស់ ហើយបានបង្កគ្រោះមហន្តរាយច្រើនយ៉ាងណា ?

អ្នកបកប្រែ:王幸
ប្លុកពិសេស