ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនសម្តែងការយកចិត្តទុកដាក់ចំពោះបញ្ហាដែលអាមេរិកអនុត្តច្បាប់ក្រៅប្រព័ន្ធច្បាប់ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
2022-06-23 15:16:34cri
Share with:

      ពេលចូលរួមកិច្ចសន្ទនាជាមួយអ្នករាយការណ៍ពិសេសអំពីបញ្ហាអនុវត្តច្បាប់ក្រៅប្រព័ន្ធច្បាប់ក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. តំណាងចិនបានសម្តែងការយកចិត្តទុកដាក់ចំពោះបញ្ហាដែលអាមេរិកអនុវត្តច្បាប់ក្រៅប្រព័ន្ធច្បាប់។

      តំណាងចិនបានលើកឡើងថា ករណីដែលប៉ូលិសអាមេរិកអនុវត្តច្បាប់ដោយហិង្សាតែងបណ្តាលឱ្យកើតមានករណីមនុស្សស្លាប់។ តាមដំណឹងបានឱ្យដឹងថា ក្នុងអំឡុងពេលមួយឆ្នាំបន្ទាប់ពីលោក George Floyd បានស្លាប់បាត់បង់ជីវិតដោយសារការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលិស អ្នកអនុវត្តច្បាប់របស់អាមេរិកបានសម្លាប់ជនជាតិភាគតិចរាប់រយនាក់ទៀត។ យោធិនអាមេរិកបានសម្លាប់ជនស៊ីវិលដែលគ្មានអាវុធក្នុងដៃរបស់ប្រទេសដទៃយ៉ាងគឃ្លើន ឯអ្នកបង្ករឿងបែរជារួចផុតពីការផ្តន្ទាទោសតាមច្បាប់។ តំណាងចិនសូមដាស់តឿនក្រុមប្រឹក្សាសិទ្ធិមនុស្សនិងអ្នករាយការណ៍ពិសេសអំពីបញ្ហាអនុវត្តច្បាប់ក្រៅប្រព័ន្ធច្បាប់សូមបន្តតាមដានបញ្ហាអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលិសអាមេរិកនិងករណីយោធិនអាមេរិកសម្លាប់ជនស៊ីវិលឥតទោសពៃរ៍របស់ប្រទេសដទៃ ជំរុញការស៊ើបអង្កេតដោយគ្រប់ជ្រុងជ្រោយនិងយុត្តិធម៌ចំពោះករណីពាក់ព័ន្ធដើម្បីផ្តន្ទាទោសជនបង្កតាមផ្លូវច្បាប់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស