ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សារមន្ទីរវប្បធម៌វាំងចាស់ក្រុងហុងកុងប្រារព្ធពិធីសម្ពោធបើក
2022-06-23 15:20:26cri
Share with:

      ថ្ងៃទី ២២ ខែមិថុនា សារមន្ទីរវប្បធម៌វាំងចាស់ក្រុងហុងកុងបានប្រារព្ធពិធីសម្ពោធបើក។ លោកស្រី Carrie Lam អភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងសុន្ទរកថាដោយលើកឡើងថា សារមន្ទីរវប្បធម៌វាំងចាស់ក្រុងហុងកុងនឹងក្លាយទៅជារមណីយដ្ឋានដ៏គួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តនៅហុងកុង ដែលនឹងបង្ហាញពីមុខមាត់និងស្មារតីរបស់ប្រជាជាតិចិនដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ បន្តវេនគ្រប់ជំនាន់ ព្រមទាំងរូបភាពចិនដែលប្រកបដោយបរិយាប័ន្ន បើកទូលាយ គួរឱ្យជឿទុកចិត្តនិងគួរឱ្យគោរព។

      សារមន្ទីរវប្បធម៌វាំងចាស់ក្រុងហុងកុងនឹងបើកទ្វារជាសាធារណៈនៅថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០២២នេះ។ ពិព័រណ៍សម្ពោធបើកគឺសហការរៀបចំដោយសារមន្ទីរវប្បធម៌វាំងចាស់ក្រុងហុងកុងនិងសារមន្ទីរវាំងចាស់ចិន រតនវត្ថុដែលមកពីសារមន្ទីរវាំងចាស់នឹងបង្ហាញខ្លួនក្នុងសាលពិព័រណ៍ចំនួន ៧ ដើម្បីតាំងបង្ហាញពីប្រវត្តិសាស្ត្រនិងវប្បធម៌គួរឱ្យទាក់ទាញរបស់សារមន្ទីរវាំងចាស់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស