ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ ៖ សង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអាចលុបចោលការហាមដឹកជញ្ជូនអាវុធចំពោះសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងពេលឆាប់ៗ
2022-06-23 14:25:34cri
Share with:

ថ្ងៃទី ២២ ខែមិថុនា លោក Dai Bing តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិស្តីពីបញ្ហាសាធារណរដ្ឋអាហ្រ្វិកកណ្តាលដោយរំលឹកឡើងវិញនូវជំហររបស់ភាគីចិនលើការលុបចោលការហាមដឹកជញ្ជូនអាវុធចំពោះសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។

 លោក Dai Bing បានថ្លែងថា រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានផ្ញើលិខិតជូនប្រធានក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី ៨ ខែមិថុនាដោយលើកឡើងថា ការហាមដឹកជញ្ជូនអាវុធបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ការគាំពារសន្តិសុខជាតិរបស់ប្រទេសខ្លួន ព្រមទាំងគូសបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនសន្ធឹកក្នុងការអនុវត្តតាមសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខនិងដើម្បីឈរដល់ការលុបចោលការហាមដឹកជញ្ជូនអាវុធ ។ ប្រទេសចិនសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអាចស្តាប់សំណើសុំរបស់សាធារណរដ្ឋអាហ្រ្វិកកណ្តាល លុបចោលការហាមដឹកជញ្ជូនអាវុធក្នុងពេលឆាប់ៗនិងផ្តល់ការគាំទ្រដល់រដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខនិងគាំពារស្ថិរភាពជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស