ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអូឡាំពិកចិន៖ សកម្មភាពអបអរទិវាកីឡាអូឡាំពិកលើកទី៣៦បានធ្វើតាមអនឡាញ
2022-06-23 17:57:46cri
Share with:

       ថ្ងៃទី២៣ ខែមិថុនាជាទិវាអូឡាំពិកអន្តរជាតិ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបង្កើតទិវាអូឡាំពិកនៅឆ្នាំ១៩៤៨ ក្នុងគោលបំណងរំលឹកពីការបង្កើតកីឡាអូឡាំពិកសម័យទំនើប និងអំពាវនាវឱ្យមនុស្សកាន់តែច្រើនចូលរួមលេងកីឡា។

      សកម្មភាពទិវាអូឡាំពិកលើកទី៣៦ នៃគណៈកម្មាធិការអូឡាំពិកចិនបានផ្តោតលើប្រធានបទ “ចាប់ដៃគ្នាដើម្បីបង្កើតពិភពលោកដ៏ល្អបវរ” ដែលបានចាប់ដំណើរការតាមអនឡាញពីថ្ងៃទី ៨ ខែមិថុនាលើគេហទំព័រជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងសកម្មពីបណ្តាអ្នកចូលចិត្តលេងកីឡានិងសង្គមស៊ីវិល និងបានបំផុសទឹកចិត្តរបស់ប្រជាជនឱ្យចូលរួមលេងកីឡាឱ្យបានច្រើននិងរួមចំណែកក្នុងការផ្សព្វផ្សាយស្មារតីកីឡាអូឡាំពិក៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស