ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ប្រទេសBRICSត្រូវហ៊ានទទួលខុសត្រូវ ហើយរួមបញ្ចូលកម្លាំងប្រកបដោយវិជ្ជមាន ស្ថិរភាពនិងលក្ខណៈស្ថាបនាដល់ពិភពលោក
2022-06-23 23:07:45cri
Share with:

    យប់ថ្ងៃទី២៣ ខែមិថុនា លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចសន្ទនាលើកទី១៤ថ្នាក់ដឹកនាំប្រទេសBRICSតាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។លោកXi Jinpingបានគូសបញ្ជាក់ថា ក្នុងឋានៈជាទីផ្សារថ្មីសំខាន់និងប្រទេសធំដែលកំពុងអភិវឌ្ឍន៍ ប្រទេសBRICSត្រូវតែហ៊ានទទួលខុសត្រូវ ហើយរួមបញ្ចូលកម្លាំងប្រកបដោយវិជ្ជមាន ស្ថិរភាពនិងលក្ខណៈស្ថាបនាដល់ពិភពលោក។

 

    ទី១ យើងត្រូវតែចេញសម្លេងដោយយុត្តធម៌និងសច្ចភាព ជំរុញសហគមន៍អន្តរជាតិអនុវត្តពហុភាគីនិយម គាំពាប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់ដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ហើយឆ្លងកាត់ “រង្វង់តូច”នៃអនុត្តរភាពតាមបែប “គ្រួសារធំ”នៃសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។

    ទី២ យើងត្រូវពង្រឹងជំនឿចិត្តដែលយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកាន់ខ្ជាប់អកប្បាកិរិយាដែលទទួលខុសត្រូវចំពោះប្រជាជននិងជីវិត ធ្វើឱ្យរបាំងបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩មានភាពមុតមាំ។

    ទី៣ យើងត្រូវតែប្រមូលផ្តុំកម្លាំងងើបឡើងវិញនៃសេដ្ឋកិច្ច ធានាឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់មានភាពរលូន កសាងសេដ្ឋកិច្ចសកលដោយមានលក្ខណៈបើកទូលាយ ដើម្បីសម្រេចកំណើនសេដ្ឋកិច្ចដោយកាន់តែមានភាពបរិយាប័ន្ននិងស្វិតស្វាយ។

 

    ទី៤ យើងត្រូវតែជំរុញការអភិវឌ្ឍដោយនិរន្តរភាព ប្រកាន់ខ្ជាប់ទស្សនៈដែលតម្កល់ប្រជាជនជាស្នូល បង្កើនការវិនិយោគលើវិស័យកាត់បន្ថយភាពក្រីក្រ ស្បៀងអាហារ ការអប់រំនិងសុខាភិបាល ជំរុញការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ ដើម្បីសម្រេចអភិវឌ្ឍន៍សកលកាន់តែមានភាពមុតមាំ បៃតងនិងរឹងមាំ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស