ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ភាគីអាមេរិកអនុវត្ត “សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងភូមិភាគស្វយ័តស៊ីនជាំងដែលពោរពេញទៅដោយពាក្យកុហក”នឹងបំផ្លាញផលប្រយោជន៍ទាំងខ្លួនឯងនិងប្រទេសដទៃទៀត
2022-06-23 09:23:25cri
Share with:


កាលពីថ្ងៃទី២១ខែមិថុនាតាមម៉ោងក្នុងតំបន់ អ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺបានចូលជាធរមានជាផ្លូវការ ។ សេចក្តីព្រាងច្បាប់ដែលពោរពេញទៅដោយពាក្យកុហកនេះអះអាងថា នឹងហាមឃាត់ការនាំចូលផលិតផលពីភូមិភាគស្វយ័តស៊ីនជាំងប្រទេសចិន លើកលែងតែ ផលិតផលដែលមានភស្តុតាងយ៉ាងច្បាស់លាស់អាចបញ្ជាក់ថា វាមិនមែនបង្កើតឡើងដោយសារការបង្ខំឱ្យធ្វើពលកម្ម ។ នេះជាទង្វើថ្មីបំផុតរបស់ភាគីអាមេរិកក្នុងការមួលបង្កាច់សភាពការណ៍សិទ្ធិមនុស្សរបស់ភូមិភាគស្វយ័តស៊ីនជាំងនិងធ្វើឱ្យសិទ្ធិមនុស្សក្លាយជាអាវុធ ក្នុងគោលបំណងគាបសង្កត់ឧស្សាហកម្មដែលមានឧត្តមភាពរបស់ភូមិភាគស្វយ័តស៊ីនជាំងដូចជាកប្បាស ប៉េងប៉ោះនិងប្រព័ន្ធ PVដើរដោយថាមពលព្រះអាទិត្យជាដើម ។ ប៉ុន្តែវានឹងរកឃើញថា ដំបងដាក់ទណ្ឌកម្មនេះនឹងវាយទៅលើខ្លួនឯងនៅទីចុងបំផុត ។

អ្វីដែលហៅថា ភូមិភាគស្វយ័តស៊ីនជាំងមាន បាតុភាពបង្ខំឱ្យធ្វើពលកម្ម គឺជាពាក្យកុហកដែលកម្លាំងប្រឆាំងនឹងប្រទេសចិនប្រឌិតទាំងស្រុង ។ តាមការពិត តើភូមិភាគស្វយ័តស៊ីនជាំងមានសភាពការណ៍ប្រកបការងារពិតប្រាកដយ៉ាងណា អ្នកនយោបាយអាមេរិកមិនយកចិត្តទុកដាក់ទាល់តែសោះ ។ ពួកគេគ្រាន់តែយកសិទ្ធិមនុស្សធ្វើជាលេស ដើម្បីប្រឌិតពាក្យកុហកមកមួលបង្កាច់ប្រទេសចិន ព្រមពេលជាមួយគ្នានេះ ឆ្លៀតឱកាសនេះគាបសង្កត់ឧត្តមភាពប្រកួតប្រជែងនៃឧស្សាហកម្មភូមិភាគស្វយ័តស៊ីនជាំង ដែលប៉ុនប៉ងច្រានចោលភូមិភាគស្វយ័តស៊ីនជាំងរហូតដល់ប្រទេសចិនទាំងមូលឱ្យចេញពីខ្សែសង្វាក់ផ្គត់ផ្គង់សកល ដើម្បីសម្រេចអ្វីដែលហៅថា ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនតាមរយៈភូមិភាគស្វយ័តស៊ីនជាំង ។

មានការវិភាគសម្គាល់ថា បន្ទាប់ពីអនុវត្ត សេចក្តីព្រាងច្បាប់ដែលពោរពេញទៅដោយពាក្យកុហកនេះនឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ បំផ្លាញស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយសហគ្រាសបែបពាណិជ្ជកម្មបរទេសមួយចំនួនដែលពឹងផ្អែកលើការនាំចេញនៃភូមិភាគស្វយ័តស៊ីនជាំងប្រហែលនឹងរងផលប៉ះពាល់ពីប្រការនេះ ។ ប៉ុន្តែភាគីអាមេរិកចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិនក្នុងស្រទាប់សេដ្ឋកិច្ចគឺគ្មានលទ្ធភាពនោះទេ ។ ទីផ្សារចិនដែលមានទ្រង់ទ្រាយធំនិងតម្រូវការនៃទីផ្សារពិភពលោក មុខជានឹងផ្តល់ចន្លោះអភិវឌ្ឍន៍ដល់សហគ្រាសនៃភូមិភាគស្វយ័តស៊ីនជាំងជាមិនខាន ។ សហរដ្ឋអាមេរិកតែម្នាក់ឯងបិទទ្វារ គឺមិនអាចបំផ្លាញកម្លាំងប្រកួតប្រជែងនៃផលិតផលរបស់ភូមិភាគស្វយ័តស៊ីនជាំងនោះឡើយ ។

ក្រឡេកមកមើលសហរដ្ឋអាមេរិកវិញ ប្រហែលនឹងធ្លាក់ចូលក្នុង ភាពជាប់គាំងដោយសារសេចក្តីព្រាងច្បាប់នេះ ។ ប្រការទាំងនេះសុទ្ធតែនឹងត្រូវអ្នកប្រើប្រាស់អាមេរិកបង់ថ្លៃនៅទីចុងបំផុត ។ បច្ចុប្បន្ននេះ ប្រជាជនអាមេរិកកំពុងជួបប្រទះអតិផរណដ៏ខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ។ តាមការគណនារបស់អ្នកវិភាគនៃអង្គការ Moody's ឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំមុនៗ គ្រួសារអាមេរិកគិតជាមធ្យមក្នុងមួយខែ ត្រូវបន្ថែមចំណាយប្រហែល៤៦០ដុល្លារអាមេរិកទៀត ។

អាចឃើញថា ភាគីអាមេរិកអនុវត្ត សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងភូមិភាគស្វយ័តស៊ីនជាំងដែលពោរពេញទៅដោយពាក្យកុហកនេះនឹងបំផ្លាញដល់ផលប្រយោជន៍ទាំងខ្លួនឯងនិងប្រទេសដទៃទៀត ។ភាគីចិនមុខជានឹងចាត់វិធានកាយ៉ាងខ្លាំងជាមិនខាន ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនិងប្រជាជនចិន ក៏ដូចជាគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ។ អ្នកប្រឌិត សេចក្តីព្រាងច្បាប់ដែលពោរពេញទៅដោយពាក្យកុហកទាំងនោះនឹងបង់ថ្លៃយ៉ាងខ្លាំងដោយសារសេចក្តីព្រាងច្បាប់នេះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស