តំបន់ភាគខាងកើតអាហ្វហ្កានីស្ថានបានរងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅថ្ងៃទី ២២ ខែមិថុនា ។ មន្ត្រីមូលដ្ឋានបានប្រាប់អ្នកការសែតនៃទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរថា ការរញ្ជួយដីនិងការរអិលបាក់ដីភ្នំដែលបណ្តាលមកពីការរញ្ជួយដីបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១ ពាន់នាក់ស្លាប់បាត់បង់ជីវិត និង ១៥០០ នាក់រងរបួស។
នេះជាការរញ្ជួយដីដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងមកក្នុងអាហ្វហ្កានីស្ថាន។ ការរញ្ជួយដីបានកើតឡើងនៅវេលាព្រឹកព្រលឹម ដែលបណ្តាលឱ្យខេត្តKhost និងខេត្ត Paktia នៃតំបន់ភាគខាងកើតអាហ្វហ្កានីស្ថានបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ មន្ត្រីខេត្ត Paktia បានឱ្យដឹងថា គ្រាន់តែ កន្លែងចំនួន២ក្នុងខេត្តនេះក៏មានមនុស្សយ៉ាងហោច ១ ពាន់នាក់ស្លាប់បាត់បង់ជីវិត និង ១៥០០ នាក់រងរបួសដោយសារគ្រោះរញ្ជួយដី៕