ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្មវាយនភណ្ឌចិនថ្លែងសុន្ទរកថាស្តីពីករណីដែលអាមេរិកអនុវត្តបទបញ្ជាហាមឃាត់ដោយគ្រប់ជ្រុងជ្រោយចំពោះផលិតផលស៊ីនជាំង
2022-06-23 12:41:34cri
Share with:

    ថ្ងៃទី២២ ខែមិថុនា អ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្មវាយនភណ្ឌចិនបានថ្លែងថា កាលពីថ្ងៃទី២១ ខែមិថុនា តាមម៉ោងភាគខាងកើតអាមេរិក នាយកដ្ឋានពន្ធគយនិងការពារព្រំដែនអាមេរិកបានអនុលោមតាមច្បាប់ពាក់ព័ន្ធនឹងស៊ីនជាំងដោយចាត់ទុកផលិតផលទាំងអស់ដែលផលិតនៅតំបន់ស៊ីនជាំងប្រទេសចិនជាផលិតផលនៃការបង្ខំឱ្យធ្វើពលកម្ម ហើយហាមនាំចូលគ្រប់ផលិតផលដែលពាក់ព័ន្ធនឹងស៊ីនជាំង។អ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យជនជាតិវៃវូអឺធ្វើពលកម្ម” បានបំផ្លាញភាពយុត្តធម៌ សច្ចភាពនិងសត្យានុម័តនៃច្បា់ពាណិជ្ជកម្មអន្តរជាតិ ហើយបំផ្លាញយ៉ាងកម្រោលនូវផលប្រយោជន៍ទូទៅនៃឧស្សាហកម្មវាយនភណ្ឌចិន ហើយក៏នឹងបង្កគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់ធម្មតានៃឧស្សាហកម្មវាយនភណ្ឌសកលលោកផងដែរ សមាគមឧស្សាហកម្មវាយនភណ្ឌចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស