ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ករណីដែលប្រព័ន្ធសារព័ត៌មានមួយចំនួនតូចបានផ្សព្វផ្សាយថា លោកTedros Ghebreyesusថ្លែងថា វីរុសកូវីដ១៩មានលទ្ធភាពធ្លាយចេញពីបន្ទប់ពិសោធWuhan”គឺជារឿងមិនពិតទេ
2022-06-23 12:40:57cri
Share with:

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានមួយចំនួនបានឱ្យដឹងថា នាពេលថ្មីៗនេះ លោកTedros Ghebreyesusអគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់សហភាពអឺរ៉ុបថា  “ប្រភពដើមនៃវីរុសកូវីដ១៩ដែលមានលទ្ធភាពបំផុតគឺធ្លាយចេញពីបន្ទប់ពិសោធWuhan”។ទាក់ទិននឹងករណីនេះ លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនាថ្ងៃទី២២ ខែមិថុនា ថា លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោកបានបកស្រាយករណីនេះចំពោះភាគីចិនរួមហើយថា លោកTedros Ghebreyesusមិនធ្លាប់ប្រើពាក្យសម្តីបែបនេះទោះនៅកន្លែងសាធារណៈឬជាលក្ខណៈឯកជននោះឡើយ ការផ្សាយដំណឹងពាក់ព័ន្ធមិនពិតទាំងស្រុង លោកអគ្គនាយកប្រឆាំងយ៉ាងដាច់ខាតនូវខ្លឹមសារនៃការផ្សព្វផ្សាយនេះ។

ថ្ងៃទី២២ ខែមិថុនា នៅក្នុងសន្និសីទសារព័ត៌មាន ពេលឆ្លើយតបសំណួរ អ្នកសារព័ត៌មានលោកWangWenbinបានគូសបញ្ជាក់ថា អ្វីដែលហៅថា វីរុសធ្លាយចេញពីបន្ទប់ពិសោធWuhanសុទ្ធតែជាពាក្យភូតកុហកដែលកម្លាំងប្រឆាំងនឹងប្រទេសចិនបានប្រឌិតឡើងក្នុងគោលបំណងនយោបាយដែលគ្មានភស្តុតាងវិទ្យាសាស្ត្របន្តិចសោះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស