ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនបានដើរលើផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សថ្មីដែលសមស្របនឹងចរន្តយុគសម័យនិងសភាពការណ៍ជាតិ
2022-06-22 11:31:12cri
Share with:

      ថ្ងៃទី ២១ ខែមិថុនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញពីសមិទ្ធផលនៃកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិនចិនដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។  លោកលើកឡើងថា តាំងពីបក្សកុម្មុយនីស្តចិនបង្កើតឡើងមក តែងរួមសាមគ្គីប្រជាជនចិនដើម្បីការពារសិទ្ធិមនុស្ស គោរពសិទ្ធិមនុស្ស ធានាសិទ្ធិមនុស្សនិងអភិវឌ្ឍសិទ្ធិមនុស្ស។ ប្រទេសចិនបានដើរលើផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សថ្មីដែលសមស្របនឹងចរន្តយុគសម័យនិងសភាពការណ៍ជាតិ។

      លោក Wang Wenbin បន្តថា ដូចការលើកឡើងរបស់លោកប្រធានរដ្ឋចិន Xi Jinping ដូច្នេះថា ការធានាសិទ្ធិមនុស្សគ្មានកម្រិតល្អបំផុតទេ មានតែកាន់តែល្អ។ ក្នុងបញ្ហាសិទ្ធិមនុស្សគ្មាន"ប្រទេសដែលល្អឥតខ្ចោះ"នោះទេ កាន់តែគ្មានផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលសមស្របនៅទូទាំងពិភពលោកនោះដែរ ពោលគឺការគោរពនិងធានាសិទ្ធិមនុស្សចាំបាច់ត្រូវសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។ ការជំរុញនិងការពារសិទ្ធិមនុស្សជាបុព្វហេតុរួមរបស់មនុស្សជាតិទាំងមូល អភិបាលកិច្ចសិទ្ធិមនុស្សជាសកលត្រូវអាស្រ័យដោយការពិភាក្សាគ្នារបស់ប្រទេសនានា សមិទ្ធផលនៃការអភិវឌ្ឍសិទ្ធិមនុស្សត្រូវចែករំលែកជាមួយប្រជាជននៃប្រទេសនានា៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស