ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេស BRICS និងថ្លែងសុន្ទរកថា
2022-06-22 22:07:17cri
Share with:


      យប់ថ្ងៃទី ២២ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេស BRICS តាមប្រព័ន្ធវីដេអូ និងបានថ្លែងសុន្ទរកថាក្រោមចំណងជើងថា«ប្រកាន់ខ្ជាប់ចរន្តយុគសម័យ  បង្កើតអនាគតដ៏ភ្លឺស្វាង»។

លោក Xi Jinping បានលើកឡើងថា  មហាទន្លេនៃប្រវត្តិសាត្រហូរទៅមុខជានិច្ច។ និន្នាការប្រវត្តិសាស្ត្រដែលបើកទូលាយនិងអភិវឌ្ឍមិនដែលកែប្រែទេ។ យើងគួរប្រឈមមុខនឹងបញ្ហាដោយអង់អាចក្លាហាន  ដើម្បីបន្តបោះជំហានឈានទៅរកគោលដៅនៃការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។ យើងត្រូវសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការដើម្បីគាំពារសន្តិសុខនិងស្ថិរភាពនៃពិភពលោក ជំរុញការអភិវឌ្ឍជានិរន្តរភាព

និងជាសកលជាមួយគ្នា សម្រេចកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះជាមួយគ្នា ក៏ដូចជារួមគ្នាពង្រីកការបើកទូលាយនិងការចុះចម្រុងគ្នា។

លោក Xi Jinping បានគូសបញ្ជាក់ថា  ពីដើមឆ្នាំមក ប្រទេសចិនបានការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនដោយពេញទំហឹង និងបានរក្សាសភាពការណ៍មូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងកម្រិតធំបំផុត។ នៅឆមាសទីពីរខាងមុខនេះ យើងនឹងបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលនឹងគូរផ្លង់ផែនទីបង្ហាញផ្លូវខាងការអភិវឌ្ឍដំណាក់កាលបន្ទាប់របស់ចិន។ ប្រទេសចិននឹងខិតខំសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្បស់ ក៏ដូចជាបន្តលើកកម្ពស់កម្រិតបើកទូលាយជាមួយអន្តរជាតិផងដែរ។

 

គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា  វេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេសBRICS ប្រចាំឆ្នាំ ២០២២ បានធ្វើឡើងតាមអនឡាញនិងនៅកន្លែងប្រជុំនៅទីក្រុងប៉េកាំង។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ប្រេស៊ីល រុស្ស៊ីនិងនាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញចូលរួមពិធីសម្ពោធនិងថ្លែងសុន្ទរកថាដោយឡែកពីគ្នា៕

 


អ្នកបកប្រែ:邓倩
ប្លុកពិសេស