ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅ《ធ្វើការងារជាក់ស្តែងនិងឈរនៅជួរមុខ—ដានជើងរបស់លោក Xi Jinping នៅ Zhejiang》
2022-06-22 11:32:59cri
Share with:


ចាប់ពីខែតុលា ឆ្នាំ ២០០២ ដល់ខែមីនា ឆ្នាំ ២០០៧ លោក Xi Jinping មានតួនាទីជាលេខារងបក្ស អភិបាលស្តីទីនិងជាលេខាបក្សខេត្ត Zhejiang ។ សៀវភៅធ្វើការងារជាក់ស្តែងនិងឈរនៅជួរមុខដានជើងរបស់លោក Xi Jinping នៅ Zhejiangបានរៀបរាប់លម្អិតអំពីការងាររបស់លោក Xi Jinping នៅខេត្ត Zhejiang ដែលបង្កើត"យុទ្ធសាស្ត្រប្រាំបីប្រាំបី" សម្រាប់កម្មវិធីនយោបាយទូទៅនិងយុទ្ធសាស្ត្រទូទៅនៃអភិបាលកិច្ចខេត្ត Zhejiang ព្រមទាំងតាក់តែងនិងអនុវត្តការកសាងខេត្តអេកូឡូស៊ី ការកសាង"ខេត្ត Zhejiang ប្រកបដោយសុវត្ថិភាព"និង"ខេត្ត Zhejiang ប្រកបដោយនីតិរដ្ឋ" ពន្លឿនការកសាងខេត្តវប្បធម៌ ពង្រឹងនិងកែលម្អការកសាងបក្សដែលបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការធ្វើកំណែទម្រង់និងការអភិវឌ្ឍ របស់ខេត្ត Zhejiang និងរំលេចឡើងយ៉ាងច្បាស់ថា លោក Xi Jinping បានដឹកនាំកម្មាភិបាលនិងមហាជននៅខេត្ត Zhejiang ធ្វើការងារជាក់ស្តែងយ៉ាងក្លាហាន នាំមុខក្នុងការជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍវិទ្យាសាស្ត្រនៃខេត្ត Zhejiang និងធ្វើឱ្យមានសុក្រឹតភាពនូវសមិទ្ធផលមួយចំនួននៃការធ្វើទំនើបកម្មក្នុងតំបន់ជាបន្តបន្ទាប់ ៕



អ្នកបកប្រែ:王幸
ប្លុកពិសេស