ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ៣ នៃអ្នកសម្របសម្រួលប្រទេស BRICS ឆ្នាំ ២០២២ បានបើកធ្វើ
2022-06-22 15:54:07cri
Share with:

ថ្ងៃទី ២១ ខែមិថុនា លោក Ma Zhaoxu អ្នកសម្របសម្រួលកិច្ចការប្រទេស BRICS និងជាអនុរដ្ឋមន្ត្រីការបរទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៣ នៃអ្នកសម្របសម្រួលរបស់ប្រទេស BRICS ឆ្នាំ ២០២២ ដោយមានវត្តមានរបស់អ្នកសម្របសម្រួលនៃប្រទេស BRICS មកពី រុស្ស៊ី ឥណ្ឌា ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង ។

លោក Ma Zhaoxu បានរំលឹកឡើងវិញពីប្រធានបទ"ការកសាងភាពជាដៃគូដែលមានគុណភាពខ្ពស់និងរួមគ្នាបង្កើតយុគសម័យថ្មីនៃការអភិវឌ្ឍសកល"ក៏ដូចជាវឌ្ឍនភាពសំខាន់ៗលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សន្តិសុខនយោបាយនិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិបន្ទាប់ពីប្រទេសចិនបានក្លាយជាប្រធានផ្លាស់វេននៃប្រទេស BRICS ឆ្នាំ ២០២២ មក ព្រមទាំងលើកឡើងអំពីការរៀបចំពិធីបើកវេទិកា ឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេស BRICS កិច្ចជំនួបអ្នកដឹកនាំប្រទេស BRICS លើកទី ១៤ និងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកលដែលធ្វើឡើងពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស