យកចិត្តទុកដាក់លើកុមារងាយរងគ្រោះ ដើម្បីឱ្យក្មេងៗធំធាត់ឡើងដោយមានសុខភាពល្អនិងសប្បាយរីករាយ
2022-06-22 15:14:37cri
Share with:
យុវជនខ្លាំងប្រទេសជាតិក៏ខ្លាំង យុវជនឈានមុខប្រទេសជាតិក៏ឈានមុខ។ ការដែលកុមារនិងក្មេងជំទង់ធំធាន់ឡើងដោយមានសុខភាពល្អនិងសប្បាយរីករាយ គឺមានសារៈសំខាន់ចំពោះក្មេងៗផ្ទាល់ផង ក្រុមគ្រួសារនិងសង្គមទាំងមូល ផង។ សង្គមចិនបានយកចិត្តទុកដាក់ជាប់រហូតចំពោះកុមារ ជាពិសេសកុមារដែលងាយរងគ្រោះ ដោយបានខិតខំផ្តល់បរិស្ថានរស់នៅដ៏សប្បាយជូនក្មេងៗទាំងឡាយ។ ថ្ងៃទី២២ ខែមិថុនាជាទិវាសកម្មភាពសប្បុរសធម៌កុមារចិន នៅកន្លែងជាច្រើននៃប្រតេសចិនបានធ្វើសកម្មភាពសិល្បៈនិងសប្បុរសធម៌ច្រើនបែបយ៉ាងដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះកុមារ៕