សកម្មភាពពាក់ព័ន្ធមួយចំនួននៃយន្តការសហប្រតិបត្តិការប្រទេស BRICSនឹងចាប់ផ្តើមធ្វើឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមិថុនានេះ។
ប្រយោគបុរាណចិនបានលើកឡើងថា៖ អ្នកមានឆន្ទៈដូចគ្នាទោះនៅឆ្ងាយពីគ្នាយ៉ាងណា ក៏ដូចជានៅជិតគ្នា។
ពីខែមិថុនា ឆ្នាំ២០០៦ ដល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការប្រទេសBRICS បានបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ ។ ច្រើនឆ្នាំកន្លងមក លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមមួយចំនួនដោយឈរលើមូលដ្ឋានផលប្រយោជន៍រួមនិងគុណតម្លៃរួមរបស់មនុស្សជាតិ៖
«ប្រទេសនានាលើពិភពលោកបានជិះលើនាវាធំមួយ និងរួមវាសនាតែមួយ ប្រសិនបើចង់ឆ្លងកាត់សមុទ្រ ដែលមានរលកបោកបក់ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ងទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ។»
«យើងគួរប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ចសកលដែលពិភាក្សារួមគ្នាកសាងរួមគ្នា និងចែករំលែកគ្នា កិច្ចការសកលគួរធ្វើតាមគំនិតឯកភាពដែលពិគ្រោះពិភាក្សាដោយប្រជាជននៃបណ្តាប្រទេស ដើម្បីជំរុញអធិបតេយ្យភាវូបនីយកម្មនៃច្បាប់អភិបាលកិច្ចសកល។ »
«គ្រប់ប្រទេសមានការអភិវឌ្ឍរួមទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ អ្នកទាំងអស់គ្នាមានវិបុលភាពរួមទើបជាវិបុលភាពដ៏ពិតប្រាកដ។»
«លើមាគ៌ាស្វែងរកសុភមង្គលរបស់មនុស្សជាតិ មិនអាចបោះបាត់បង់ចោលប្រទេសណាមួយឬជនជាតិណាមួយនោះទេ។»
......
ស្ថាប័នអន្តរជាតិបែបថ្មីដូចជាធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេសBRICS ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ជាដើមបានត្រូវបង្កើតឡើងជាបណ្តើរៗ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” កំពុងទទួលបានផលយ៉ាងច្រើន ប្រទេសចិនបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រីកទំហំ "នំខេក" ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះដោយឥតឈប់ឈរ៕