ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការសង្ខេបអំពីសៀភៅ«មុខមាត់ថ្មីនៃទឹកដីFujian-- ដានជើងរបស់លោក Xi Jinping នៅខេត្ត Fujian »
2022-06-22 12:04:18cri
Share with:


    នៅចន្លោះខែមិថុនា ឆ្នាំ ១៩៨៥ ដល់ខែតុលា ឆ្នាំ ២០០២ លោក Xi Jinping មានមុខតំណែងសំខាន់នៅក្រុង Xiamen តំបន់ Ningde ក្រុងFuzhou គណៈកម្មការបក្សប្រចាំខេត្តFujian និងរដ្ឋបាលខេត្តFujian  ។  សៀវភៅ «មុខមាត់ថ្មីនៃទឹកដីFujian-- ដានជើងរបស់លោក Xi Jinping នៅខេត្ត Fujian  » បានប្រមូលផ្តុំនូវរឿងរ៉ាវបំពេញការងាររបស់លោកXi Jinpingនៅខេត្តFujian។ កាលនោះលោកបានចុះទៅពិនិត្យការងារនៅឃុំ ក្រីក្រXiadang ចំនួន៣លើក   បានទៅសិក្សាស្វែងយល់នៅស្រុកJinjiangចំនួន៧លើក    បានទៅដល់តំបន់មូលដ្ឋានជាច្រើនកន្លែង ដើម្បីស្វែងយល់ពីតម្រូវការលម្អិតខាងជីវភាពរស់នៅរបស់អ្នករស់នៅភូមិ,ឃុំ,ស្រុក   ដូចជាបន្លែផ្លែឈើ សាច់ ស្បៀងជាដើម   លោកបានជួយមហាជនឱ្យចេញផុតពីភាពក្រីក្រ ស្វែងរកមធ្យោបាយដកឫសគល់នៃភាពក្រីក្រ។អំឡុងពេលបំពេញការងារនៅខេត្តFujian  លោកបានជំរុញការអភិវឌ្ឍរួមរវាងតំបន់ភ្នំនិងកោះសមុទ្រ  រៀបចំចាត់ចែងការកសាងវិស័យឌីជីថលក្នុងខេត្ត  បានធ្វើកំណែទម្រង់ក្នុងសហគ្រាសរដ្ឋ បានតាមដាននិងគ្រប់គ្រងការហូរបាត់ដីនិងទឹក  បង្គាប់ឱ្យអភិរក្សខណ្ឌចាស់ៗក្នុងក្រុងឱ្យបានល្អ  ដើម្បីក្លាយជាតំបន់ទេសចរណ៍ថ្មី  និងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងត្រើយទាំងសងខាងនៃច្រកសមុត្រតៃវ៉ាន់ជាដើម  ។ពេលបម្រើការងារនៅខេត្តFujian លោកបានលើកឡើងគំនិតអភិវឌ្ឍន៍ប្រកបដោយលក្ខណៈច្នៃប្រឌិតថ្មីមួយចំនួននិងបានអនុវត្តជាក់ស្តែង ដែលបានជំរុញខេត្តFujian ឱ្យធ្វើកំណែទម្រង់និងបើកទូលាយ  ធ្វើទំនើបកម្ម  ធ្វើឱ្យខេត្តFujian ទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស